​ខ្សែប្រយុទ្ធ​ Timo Werner បាន​ចាកចេញ​ពី​ Chelsea ត្រលប់​ទៅ​កាន់​ Leipzig វិញ​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Timo Werner
Timo Werner

Werner និង​ Leipzig បាន​ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ នេះ​រហូត​ទៅ​ដល់​ ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦​ ដោយ​ពាក់​អាវ​លេខ​១១។

Werner លេង​ឲ្យ​ Chelsea បាន​២រដូវកាល​​ ដោយ​ចូល​រួម​ប្រកួត​សរុប​ ៨៩ប្រកួត​ ស៊ុត​២៣ប្រកួត​ ដោយ​ខ្សែប្រយុទ្ធ​នេះ​មិន​ជោគជ័យ​នៅ PL នោះ​ទេ​ដោយ​តែ​ពិបាក​ខាង​ការ​បញ្ចប់​ទី​ ដែល​ធ្វើ​ឲ្យ​គេ​ចង់​ផ្លាស់​មក​កាន់​ Leipzig វិញ​រហូត​មក​។

កីឡាករ​នេះ​មក​លេង​ឲ្យ​ Leipzig កាល​ពី​ឆ្នាំ​២០១៦-២០២០ ដោយ​ចូល​លេង​បាន​ ១៥៩ប្រកួត​ និង​ស៊ុត​ចូល​ ៩៥គ្រាប់​។

តាម​ពិត​ទៅ​ដំបូង​ឡើយ​ ក្លឹប​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្នុង​រយៈពេល​វែង​ប៉ុណ្ណោះ​ ដោយ​មាន​មាន​លក្ខខណ្ឌ​ឲ្យ​ Leipzig ទិញ​ Werner ពី​ Chelsea បាន​ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​ការ​ចរចា​ត្រូវ​គ្នា​ Leipzig ​ទិញ​យក​ Werner ដាច់​ពី​ Chelsea ក្នុង​តម្លៃ​ប្រមាណ​ ២០លាន​ដុល្លារ​៕