ទីបំផុត បារាំង រកឃើញជ័យជម្នះលើកដំបូងដោយ ៥ប្រកួតចុងក្រោយបានត្រឹមស្មើនឹងចាញ់
08 Sep 2021 - 15:18:44 SHARE
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានស្គាល់ជ័យជម្នះវិញហើយ ក្រោយពីយកឈ្នះលើក្រុមហ្វាំងឡង់ក្នុងលទ្ធផល ២-០ សម្រាប់វគ្គជម្រុះ World Cup 2022 នៅតំបន់អឺរ៉ូប។
បារាំង៥ប្រកួតចុងក្រោយមិនស្គាល់ឈ្នះសោះ ប៉ុន្តែនៅយប់មិញនេះ ពួកគេអាចសម្រេចគោលដៅជ័យជម្នះបានវិញហើយ។ ប្រកួតទល់ក្រុមហ្វាំងឡង់ ខ្សែប្រយុទ្ធ Antoine Griezmann ជាអ្នករកបាន២គ្រាប់ម្នាក់ឯងនៅនាទី ២៥ និង ៥៣។ មិនត្រឹមតែកីឡាកររបស់ AT Madrid នេះទេ ដែលលេងល្អ ខ្សែប្រយុទ្ធ Karim Benzema ក៏ឃើញថាមានទម្រង់លេងប្រសើរឡើងផងដែរ។
ជាមួយការបន្ថែម៣ពិន្ទុនេះទៀត បារាំងនៅឈរកំពូលតារាងពូល D ដដែលដោយលេង៦ប្រកួត មាន១២ពិន្ទុ។ ក្រុមលេខ២ អ៊ុយក្រែន និងលេខ៣ហ្វាំងឡង់ទើបមាន៥ពិន្ទុទេ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព