យោងតាមគេហទំព័រ Bild ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ត្រូវចាកចេញពីជុំរុំហ្វឹកហាត់មុនពេលកំណត់ដោយសារតែមានការរងរបួស។

Robert Lewandowski
Robert Lewandowski

រដូវកាលនេះកីឡាករសញ្ជាតិប៉ូឡូញបាននៅតែរក្សាទម្រង់នៃការរកគ្រាប់បាល់ដ៏ល្អរបស់គាត់ដូចពីរដូវកាលមុនដដែល។ គាត់បានជួយឱ្យក្រុម Bayern Munich ឈ្នះពាន Bundesliga ជាលើកទី ៩ ជាប់ៗគ្នាបន្ទាប់ពីក្រុម RB Leipzig វបានចាញ់ក្រោមថ្វីដៃរបស់ក្រុមឃ្មុំលឿង Borussia Dortmund ។

Robert Lewandowski
Robert Lewandowski

កីឡាករ Lewandowski ចូលលេងក្នុងលីគត្រឹម ២៧ ប្រកួតរូបគេរកបាន ៣៩ គ្រាប់ស្ទើតែមិនគួរឱ្យជឿនៅរដូវកាលនេះ ។ រូបគេត្រូវការត្រឹមតែ ២ គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រាស៊ុតបាល់បញ្ចូលទីលីគ Bundesliga របស់កីឡាករ Gerd Muller ក្នុងឆ្នាំ ១៩៧១/៧២ ខណះដែលការប្រកួតនៅសល់ត្រឹមតែ ២ ប្រកួត ។

Robert Lewandowski
Robert Lewandowski

ទោះយ៉ាងណាការដេញតាមបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ  Robert Lewandowski រូបនេះប្រហែលជាត្រូវបានរលាយក្នុងពេលនេះ ខណៈដែលគេហទំព័រ Bild បានរាយការណ៍ថាខ្សែប្រយុទ្ធវ័យ ៣២ បានរងរបួសក្នុងពេលកំពុងហ្វឹកហាត់។

Robert Lewandowski
Robert Lewandowski

ភាពធ្ងន់ធ្ងរនៃបញ្ហារបួសនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេប៉ុន្តែប្រសិនបើគាត់ចំណាយពេលអស់រយៈពេលជាង ៩ថ្ងៃក្នុងការជាសះស្បើយនោះគាត់នឹងខកខានការប្រកួតនៅសល់ទាំងអស់នៃរដូវកាល។