ខ្សែបម្រើក្រុមជម្រើសជាតិគោព្រៃកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន នៅមុននេះបន្តិចបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនផ្លូវការ ក្នុងការទៅចូលរួមជាមួយក្លិប Perak FA ដែលកំពុងលេងនៅលីគកំពូលម៉ាឡេស៊ី Malaysia Super League។

photo of ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន ទៅចូលរួមជាមួយក្លិប Perak FA

គួរដឹងដែរថា បន្ទាប់ពីបានចូលរួមជាមួយក្លឹប Sukhothai FC នៃក្របខណ្ឌ Thai League I មិនទាន់បាន ៣ខែស្រួលបួលផង ខ្សែបម្រើ ប៊ិន ចន្ថាធារី នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា បានប្រកាសពីការវិលត្រឡប់ទៅក្របខណ្ឌកំពូលម៉ាឡេស៊ីវិញនៅរដូវកាលឆ្នាំ២០២០នេះ ដោយចុះកិច្ចសន្យាជាមួយក្លឹប Perak FA។

ខ្សែបម្រើ ប៊ិន ចន្ថាធារី បានបញ្ជាក់ថា “អត់មានអីបញ្ជាក់ច្រើនដែរទេ ការចាកចេញរបស់ខ្ញុំពី Sukhothai ដោយសារការព្រមព្រៀងទាំងសងខាង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានវិលមកម៉ាឡេស៊ីវិញជាទីកំណើតកូនស្រីរបស់ខ្ញុំ។ ខ្ញុំរីករាយចំពោះការចូលរួមការងារជាមួយក្លឹប និងក្រុមការងារទាំងអស់។ ម្យ៉ាងទៀត គ្រូបង្វឹកក៏ស្គាល់ខ្ញុំ ដូចនេះវាពិតជាងាយស្រួលសម្រាប់ខ្ញុំ និងប្រកបដោយទំនុកចិត្ត”

គួរឲ្យដឹងដែរថា ក្លិបបាល់ទាត់ Perak FA កាលពីរដូវកាល២០១៩កន្លងទៅ បានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ៥ នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី៕