កីឡាករចាស់វស្សា Wayne Rooney អាចនឹងចាកចេញពីក្រុម Everton ដែលខ្លួនកំពុងប្រកបអាជីពសព្វថៃ្ង ដើម្បីផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិក។ នេះបើយ៉ោងតាមសារព័ត៌មាន Insider របស់សហរដ្ឋអាមេរិកចុះផ្សាយកាលពីម្សិលមិញ។

photo of Wayne Rooney
Wayne Rooney of Everton

ពិតណាស់ ខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ រកបាន 10 គ្រាប់សម្រាប់ក្រុម Everton នៅ Premier League នៅរដូវកាលនេះ។ ពោលគឺចាប់តាំងពីគាត់មកក្រុមនេះនៅពាក់កណ្តាលខែធ្នូបន្ទាប់ពីចំណាយពេល 13ឆ្នាំជាមួយក្រុម Manchester United ។

គាត់គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអង់គ្លេសជាមួយនឹង 53 គ្រាប់នៅក្នុងការបង្ហាញ 119 ដងនៅចន្លោះឆ្នាំ 2003/16 និងជាកីឡាករទី 2 ដែលជាកីឡាករដែលមានគ្រាប់បាល់ច្រើនជាងគេនៅលើតារាងពិន្ទុនៃអាជីពនៅក្របខ័ណ្ឌ Premier League មាន (208) ដែលនៅពីក្រោយកីឡាករ Alan Shearer (260) ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស នេះ ត្រូវបានគេប្រទះឃើញនៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍មុន ដើម្បីពិភាក្សាជុំវិញរឿងផ្លាស់ទៅលេងនៅទីនោះ។

មានមតិមួយចំនួនត្រូវបានគេជឿថា Rooney អាចនឹងផ្លាស់ទៅលេងនៅក្រុម DC United ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី Washington ស្ថិតនៅភាគខាងកើតសហរដ្ឋអាមេរិក ខណៈទីផ្សារដោះដូរកីឡាករនៅទីនោះនឹងបើកដំណើរការនៅខែកក្កដា ខាងមុខនេះ។ ខណៈដែលខ្លួនទឹមលេងឱ្យ Everton បានមួយរដូវកាលប៉ុណ្នោះ នឹងនៅសល់កុងត្រាជាមួយក្លឹបមួយរដូវកាលទៀត ៕

ប្រភពពី៖ washingtonpost