ផ្នែក​មួយ​​នៃ​សណ្ឋាគារ​តម្លៃ​២៦​លាន​ផោន​របស់ Lionel Messi ត្រូវ​បាន​តុលាការ​​បញ្ជា​ឲ្យ​រុះរើ ក្រោយ​រក​ឃើញ​សាងសង់​មិន​ស្រប​តាម​ច្បាប់។

Lionel Messi
Lionel Messi

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain ទើប​តែ​អបអរ​​កាល​ពី​ថ្ងៃ​ច័ន្ទ ពេល​ដែល​គេ​​ឈ្នះ​ពាន Ballon d’Or លើក​ទី​៧។ ប៉ុន្តែ​​ពេល​នេះ​សណ្ឋាគារ​ដែល​មាន​៧៧​បន្ទប់​​របស់​គេ​ត្រូវ​បាន​រក​ឃើញ​​សង់​មិន​ត្រូវ​ស្តង់ដារ​របស់​ទីក្រុង។

MiM Sitges សណ្ឋាគារ​លំដាប់​ផ្កាយ​៤ របស់ Messi មាន​ទីតាំង​មិន​ឆ្ងាយ​ពី​លំនៅឋាន​​ចាស់​ដែល​គេ​រស់​នៅ​អំឡុង​ពេល​លេង​នៅ Barcelona ឡើយ។ ផ្អែក​តាម​ប្រភព ដីកា​របស់​តុលាការ​​បញ្ជា​ឲ្យ​រុះរើ​ទ្រព្យសម្បត្តិ​​បច្ចុប្បន្ន​កំពុង​បន្ត​នីតិវិធី។

បញ្ហា​​របស់​សណ្ឋាគារ​​គឺ​យ៉រ​​​ធំ​ខ្លាំង​ពេក ប៉ុន្តែ​ការ​សាងសង់​ទាំងមូល​អាស្រ័យ​លើ​ពួក​គេ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រំលំ​អគារ ប្រសិន​ធ្វើ​ការ​វាយ​កម្ទេច។ បញ្ហា​មួយ​ទៀត​​តាម​រយៈ​ការ​តេស្ដ​សេវា​សុវត្ថិភាព​អគ្គីភ័យ​​ក៏​មិន​ត្រឹមត្រូវ​ធានា​បាន​ទៀត។ សណ្ឋាគារ​នេះ​នេះ Messi បាន​បោះទុន​សាងសង់​ជាមួយ​ក្រុមហ៊ុន Majestic Hotel Group ចម្ងាយ​៣០​ម៉ែត្រ​ពី​សមុទ្រ កាល​ពី​ឆ្នាំ​២០១៧៕