ទើបទិញសោះ ពេលនេះ Man City ចង់បន្ដកុងត្រា Dias ឱ្យដល់ឆ្នាំ២០២៧
Ruben Dias ទើបតែចូលរួមជាមួយក្រុម Manchester City កាលពីរដូវកាលមុនទេ ប៉ុន្តែពេលនេះក្រុមការងាររបស់លោក Pep ចង់បន្ដកុងត្រាឱ្យគេដល់ឆ្នាំ២០២៧ទៅហើយ។

ក្រុម Man City បានទិញយកខ្សែការពារខាងលើក្នុងតម្លៃ៦១លានផោន ពីក្រុម Benfica កាលពីឆ្នាំមុន និងរូបគេទទួលបានការពេញចិត្តជាខ្លាំងពីសំណាកអ្នកចាត់ការ Pep Guardiola ។ រហូតមកដល់ពេលនេះ ក៏ស្រាប់តែទទួលមានដំណឹងថាក្លឹបជើងឯក Premier League មួយនេះត្រៀមនឹងបន្ដកុងត្រាថ្មីឱ្យទៅកីឡាករព័រទុយហ្គាល់នេះទៀតទៅហើយ។
ក្នុងកុងត្រាចាស់របស់កីឡាករវ័យ២៤ឆ្នាំនេះ រូបគេទទួលបានតម្លៃពលកម្ម៩ម៉ឺនផោនក្នុង១សប្ដាហ៍។ ហើយការចង់បន្ដកុងត្រាថ្មីឱ្យដល់ឆ្នាំ២០២៧នោះ គឺ Dias នឹងកើនដល់ទៅ ២៥០ ០០០ផោនក្នុងមួយសប្ដាហ៍។ ដោយតម្លៃពលកម្មនេះ ស្មើនឹង John Stones ដែលក្លឹបទើបបន្ដកុងត្រាថ្មីដែរ៕