ក្រុម Barcelona បានបើកទ្វារស្វាគមន៍ក្រុម Real Madrid ក្នុងក្របខ័ណ្ឌ La Liga កាលពីយប់មិញ ដោយការប្រកួតបញ្ចប់ក្នុងលទ្ធផល 2-2។

photo of Barcelona Vs Real Madrid
Barcelona Vs Real Madrid

ក្រុម Real Madrid កំពុងស្វែងរកការសងសឹក ក្រោយពីចាញ់ Barcelona យ៉ាងចាស់ដៃក្នុងផ្ទះខ្លួនឯងកាលពីខែធ្នូកន្លងទៅ ខណៈក្រុមអ្នកមានបុណ្យកំពុងចង់រក្សាទុកកំណត់ត្រាមិនដែលចាញ់នៅក្នុង La Liga រដូវកាលនេះ។

photo of Barcelona Vs Real Madrid
Barcelona Vs Real Madrid

ជំនួប El Clasico នៅ Camp Nou កាលពីយប់មិញម្ចាស់ផ្ទះបាននាំមុខ 1គ្រាប់មុនដោយ Luis Suarez នៅនាទី ទី10 ប៉ុន្តែ Cristiano Ronaldo តាមស្មើបានវិញនៅ 4នាទីបន្ទាប់។ លុះមុនចប់វគ្គទីមួយ Sergi Roberto បានទទួលកាតក្រហមបណ្តេញចេញធ្វើឲ្យ Barca សល់គ្នាត្រឹមតែ 10នាក់ប៉ុណ្ណោះ។

លុះដល់នាទី53 ខ្សែប្រយុទ្ធ Lionel Messi បានកិបដាច់ខ្សែការពាររបស់ Real Madrid ដល់ទៅបីនាក់ ហើយស៊ុតបញ្ចូលទីឲ្យក្រុម Barcelona កាន់តែមានសង្ឃឹម។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្សែប្រយុទ្ធស្លាប Gareth Bale បានស៊ុតបាល់យ៉ាងស្អាត ជួយឲ្យក្រុមរបស់ខ្លួនតាមបានស្មើ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ dailymail