ក្លឹបយក្សអេស្ប៉ាញ Barcelona បានយកឈ្នះ Inter Milan 2ទល់នឹង0 ក្នុងពានរង្វាន់ UEFA Champions League រដូវកាលថ្មីនេះ វគ្គសន្សំពិន្ទុក្នុងពូល B កាលពីយប់មិញ។

ទោះគ្មាន Messi ក៏ Barca យកឈ្នះ Inter បានដែរ (វីដេអូ)
ទោះគ្មាន Messi ក៏ Barca យកឈ្នះ Inter បានដែរ (វីដេអូ)

2​គ្រាប់​របស់​ក្រុម​យក្ស​កាតាឡាន់​មួយនេះស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែបម្រើ Rafinha នាទី​32​ និងខ្សែការពារ​​​ Jordi Alba នៅនាទី​83។​ ខណៈដែរការប្រកួតយប់មិញនេះ Barce  អវត្តមាន​កីឡាករ​​សំខាន់ 3នាក់​​ដូចជា  Messi របួសប្រេះឆ្អឹងដៃ កាលប្រកួតជាមួយ Sevilla កាល​ពី​ថ្ងៃ​សៅរ៍ ធ្វើឱ្យ​គេ​ត្រូវ​សម្រាក 3​សប្ដាហ៍ ដើម្បីជារបួសវិញ។ ខ្សែ​ការពារ​របស់ Samuel Umtiti និង Thomas Vermaele មាន​របួសដូចគ្នា។

ការឈ្នះយប់មិញនេះ Barcelona ពេល​នេះ​មាន​ 9​ពិន្ទុ​ពី​ 3​ប្រកួត​កន្លង​ទៅ​ស្ថិត​នៅ​កំពូល​តារាងខណៈ​ Inter Milan ឈរ​លេខ ​2មាន​6​ពិន្ទុ​ដដែល Tottenham Hotspur ដែល​ស្មើ​ PSV Eindhoven នោះ​នៅ​បាត​តារាង​មាន​ 1​ពិន្ទុ​ដូចគ្នា៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ BBC