photo of Arsenal vs Ostersunds
Arsenal vs Ostersunds

ក្រុមកាំភ្លើងធំ Arsenal បានចាញ់ក្នុងដីរបស់ខ្លួន ក្នុងលទ្ធផល 1-2 ។ 2គ្រាប់របស់ក្រុមភ្ញៀវ Ostersunds រកបានដោយកីឡាករ Hosam Aiesh នៅនាទីទី 22 និងកីឡាករ Ken Sema នៅនាទីទី 23 ។ ចំពោះម្ចាស់ផ្ទះវិញរកបានត្រឹមតែ 1គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Sead Kolasina ​នៅនាទីទី 47 ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំ Arsenal នៅតែឡើងទៅវគ្គ 16ក្រុមចុងក្រោយ បន្តទៀតនៃពាន Europa League ។​ ដោយជើងទីមួយ Arsenal បានយកឈ្នះ 3-0 ទៅលើក្រុម Ostersunds បើសរុបទាំង 2ជើង ក្រុមកាំភ្លើងធំ​ឈ្នះ ​4ទល់នឹង2 ។ ការបរាជ័យក្នុងដីខ្លួនឯងយប់មិញនេះ នឹងក្លាយជាមេរៀនមួយសម្រាប់ Arsenal ក្នុងការលេងវគ្គបន្ទាប់កំអោយមានការធ្វេប្រហែសបែបនេះទៀត ៕

ប្រភពពី៖ bbc