ការ​ប្រកួតក​ម្តៅ​សាច់ដុំត្រៀម World Cup 2018 នៅពហុកីឡដ្ឋាន ​Groupama Stadium ​​របស់​ប្រទេស ​បារាំង យប់មិញ ពួកគេបានត្រឹមស្មើ​គ្នា​ 1-1 ជា​មួយ​​អាមេរិក បើ​ទោះ​ដាក់​ជើង​​កីឡាករ​ខ្លាំងៗប៉ុណ្នាក៏ដោយ​។

photo of បារាំង មិនអាចយកឈ្នះ អាមេរិក បានដែល
បារាំង មិនអាចយកឈ្នះ អាមេរិក បានដែល

ពិតណាស់ក្រុមលោក Didier Deschamps បានសម្រុកយ៉ាងខ្លាំង ប៉ុន្តែត្រូវក្រុមភ្ញៀវនាំមុខក្នុងនាទី44 តាមរយៈការបញ្ចប់ទីយ៉ាងឆ្លាតរបស់ Julian Green ផុតដៃអ្នកចាំទី Hugo Lloris។ បារាំង​បាន​សង​បានមួយ​គ្រាប់​វិញ​​នៅ​នាទី​ទី​​78 ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ K. Mbappé ។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ​1-1។

ការប្រកួតនេះគឺជាប្រកួតក​ម្តៅ​សាច់ដុំចុងក្រោយហើយរបស់បារាំង មុនហោះទៅប្រទេស​រុស្សីដើម្បី​​ប្រកួត​បើក​ឆាក​ World Cup 2018 ​ជា​មួយ​អូស្ត្រាលីនៅ​ថ្ងៃ​ទី​16 ខែ​មិថុនាសប្តាហ៍ក្រោយ។ ខណៈដែល អាមេរិក មិនមានកៅដីទៅលេង World Cup 2018 ទៅប្រទេស​រុស្សីទេ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC