ក្រុម Barcelona បានប្រឈមនឹងបញ្ហាលំបាក សំរាប់ការចាប់ផ្ដើមរដូវកាល នៅពេលដែលអវត្តមានតារាឆ្នើម Lionel Messi ដោយសារបញ្ហារបួស ហើយចាប់តាំងពីការត្រលប់មកចូលរួមក្រុមសារជាថ្មីរបស់ ខ្សែប្រយុទ្ធអាហ្សង់ទិនរូបនេះ បានធ្វើឲ្យស្ថានភាពប្រសើរឡើងជាងមុន។

photo of Lionel Messi
ខ្សែប្រយុទ្ធអាហ្សង់ទិន Lionel Messi

Lionel Messi រកគ្រាប់បាល់បាន៦គ្រាប់សំរាប់ Barcelona នៅរដូវកាលនេះ ប៉ុន្ដែ៥គ្រាប់ ក្នុងចំណោមនោះ គឺបានមកពី៥ប្រកួតចុងក្រោយ ដែលកីឡាករវ័យ៣២ឆ្នាំរូបនេះ បន្ដបង្ហាញទម្រង់លេងល្អឥតខ្ចោះរបស់ខ្លួន ដែលខុសពីមិត្តរួមក្រុមមួយចំនួន។

photo of Lionel Messi

គ្រាប់បាល់របស់ Lionel Messi ក្នុងការប្រកួតនៅកីឡដ្ឋាន Estadi Ciutat de Valencia កើតឡើងដោយសារការស៊ុតប៉េណាល់ទី នៅក្នុងនាទីទី៣៨ ហើយរូបគេបានអបអរសំរាប់កូនប្រុសច្បង Thiago ដែលឈានដល់វ័យ៧ឆ្នាំ កាលពីថ្ងៃសៅរ៍កន្លងទៅ។

photo of Lionel Messi

ទោះយ៉ាងណាក្ដី គ្រាប់បាល់របស់ Lionel Messi មិនអាចជួយក្រុមរបស់លោក Ernesto Valverde ទទួលបាន៣ពិន្ទុនោះទេ ដោយបានរបូត៣គ្រាប់ ត្រឹមចន្លោះពេល៧នាទី នៅក្នុងតង់ទី២ ហើយពួកគេបានបរាជ័យទល់នឹង Levente ដោយលទ្ធផល ៣-១៕