គ្រូបង្វឹកក្រុម Barcelona លោក Ernesto Valverde បានកត់សំគាល់ ពីសារសំខាន់នៃការធ្វើយ៉ាងណាយកបីពិន្ទុពីក្រុម PSV Einhoven អោយបានជាដាច់ខាត ក្នុងការប្រកួតជុំទី៥ វគ្គចែកពូល Champions League ដ្បិតអីក្រុមរបស់លោក មានឈ្មោះឡើងទៅវគ្គ១៦ក្រុមរួចទៅហើយ។

photo of Ernesto Valverde
គ្រូបង្វឹកក្រុម Barcelona លោក Ernesto Valverde

បើទោះបីជាក្រុមកាតាឡាន់មានឱកាសលេងនៅវគ្គបន្ទាប់ក៏ពិតមែន ប៉ុន្ដែ គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា លោកមានការព្រួយបារម្ភក្រែង ក្រុមរបស់លោក មិនអាចកាន់កាប់តំណែងកំពូលតារាងសំរាប់ពូលរបស់ខ្លួននៅ Champions League។

Barcelona
Barcelona

លោក Valverde បាននិយាយក្នុងសន្និសីទកាសែត មុនពេលការប្រកួតថា៖ “យើងដឹងពីភាពខុសគ្នារវាង តំណែងលេខ១ និង លេខ២ ក្នុងតារាង ហើយទោះបីជាយើងអាចឆ្លងផុតវគ្គចែកពូលមែន ប៉ុន្ដែយើងមិនដឹងថា យើងត្រូវទទួលបានលេខប៉ុន្មាននោះទេ។ ប្រសិនបើយើងឈ្នះ នោះយើងនឹងឈរនៅកំពូលតារាង ហើយនេះជាអ្វីដែលយើងត្រូវប្រឹងប្រែងសំរាប់ថ្ងៃស្អែក។”