ក្លឹបទាំង 32ក្រុមដែលបានឡើងមកវគ្គចែកពូល ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ក្រុមទាំងអស់នោះសុទ្ធតែបានប្រាក់រង្វាន់ត្រលប់ទៅវិញទាំងអស់មិនថា ឡើងឬធ្លាក់។ ឱ្យតែមានឈ្មោះនៅក្នុង 32ក្រុមនឹង។

photo of ទោះមកដឹងពី 32ក្រុមដែលឡើងមក World Cup 2018 នៅប្រទេស​រុស្ស៊ី តើបានលុយម្នាក់ប៉ុន្នានត្រលប់ទៅវិញ
ទោះមកដឹងពី 32ក្រុមដែលឡើងមក World Cup 2018 នៅប្រទេស​រុស្ស៊ី តើបានលុយម្នាក់ប៉ុន្នានត្រលប់ទៅវិញ

ពិតណាស់សហព័ន្ធ FIFA បានប្រកាសអំពីប្រាក់រង្វាន់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA 2018 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ី។ មូលនិធិលុយចំនួន 791លានដុល្លារ ទាំងអស់នេះត្រៀមទុកសម្រាប់ក្រុមដែលបានចូលរួមប្រកួត នឹងកីឡាករ។ ចំនួណលុយនេះបានកើនឡើង 40% នៅក្នុងការចូលរួមចំណែកសរុបបើប្រៀបធៀបទៅនឹងការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ 2014 កាលនោះមូលនិធិប្រាក់បានតា 564 លានដុល្លារប៉ុណ្នោះ។ លុយ 791លានដុល្លារដែរ FIFA គ្រោងទុកសម្រាប់ក្លឹបនឹងកីឡាករដែលឈ្មោះទៅលេង World Cup 2018 នៅប្រទេសរុស្ស៊ីនោះ។ គឺ 400លានដុល្លាទុកចែកជូន 32ក្រុមដែលពួកគេបានឡើងមកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនេះ។

ចំណែងប្រាក់ 209លានដុល្លារទៀតត្រៀមទុកសម្រាប់ក្លឹបអាជីពដែលមានកីឡាករបានមកលេងបាល់ទាត់ពិភពលោក FIFA World Cup នេះ។ នឹងប្រាក់ដែលនៅសេសសល់ 134លានដុល្លារទុកសម្រាប់សេវាធានារ៉ាប់រងជូនក្លឹបអាជីពដែលមានកីឡាកររងរបួសក្នុងកំឡុងពេលប្រកួត World Cup ។

ទោះមកដឹងពីប្រាក់រង្វានរបស់ក្លឹបទាំង 32ក្រុមទាំងអស់គ្នា ក្រុមណាត់ជើងឯកទទួលបាន​ 38លានដុល្លារ ក្រុមឯករងទទួលបាន 28លានដុល្លារ ក្រុមជាប់ចំណាត់ថ្នាក់លេខ3 ទទួលបាន 28លានដុល្លារ គ្រាដែលក្រុមជាប់លេខ4 ទទួលបាន 22លានដុល្លារ។ សម្រាប់ក្រុមជាប់ចំណាត់ថ្នាក់លេខ5 ដល់លេខ8 ទទួលបាន16លានដុល្លារក្នុង1ក្រុម សម្រាប់ក្រុមដែលនៅសេសសល់រហូតដល់លេខ​32 ទទួលបាន 8លានដុល្លារក្នុង 1ក្រុម ៕

photo of 32 ក្រុមដែលមានឈ្មោះទៅលេង FIFA World Cup 2018 នៅប្រទេសប្រទេស​រុស្ស៊ី
32 ក្រុមដែលមានឈ្មោះទៅលេង FIFA World Cup 2018 នៅប្រទេសប្រទេស​រុស្ស៊ី

ប្រភពពី៖ totalsportek