អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានសរសើរកីឡាករ Antonio Rudiger មិនដាច់ពីមាត់ចំពោះការបង្ហាញទម្រង់លេងដ៏ល្អរបស់គេកាលពីយប់មិញ។

Antonio Rudiger នឹងគ្រូបង្វឹក Thomas Tuchel
Antonio Rudiger នឹងគ្រូបង្វឹក Thomas Tuchel

ជាការពិតណាស់ ក្នុងការប្រកួតទល់នឹង Real Madrid កាលពីយប់មិញ វាជារឿងដ៏សោកស្តាយមែនទែនសម្រាប់ Chelsea ដែលពួកគេអាចរកគ្រាប់បាល់នាំមុខបាន ៣ ទល់នឹង ០ ទៅហើយ ប៉ុន្តែ បានធ្វើឲ្យរបូតគ្រាប់បាល់ ២គ្រាប់វិញ ធ្វើឲ្យសរុបទាំងពីរជើងចាញ់ Real Madrid ក្នុងលទ្ធផល ៥ទល់នឹង៤ ធ្លាក់ចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

លោក Tuchel បាននិយាយថា៖ “Rudiger ពិតជាលេចធ្លោខ្លាំងមែនទែន។ វាជាការ​បង្ហាញការលេងលំដាប់ពិភពលោក ហើយ គាត់តែងតែធ្វើវាបានក្នុងកម្រិតលេងដ៏ខ្ពស់”៕