ខ្សែ​ការពារ​ Giorgio Chiellini បាន​បន្ត​កុងត្រា​ថ្មី​ជា​ផ្លូវ​ការ​ជា​មួយ​ក្លឹប​ Juventus កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១​ម្សិលមិញ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Giorgio Chiellini
Giorgio Chiellini

បើ​តាម​កុងត្រា​ថ្មី​មួយ​នេះ​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ នឹង​បន្ត​លេង​ឲ្យ​ Juventus រយៈ​ពេល​២ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត​ រាប់​ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ឆ្នាំ​២០២៣។

Chiellini បាន​មក​ចូល​រួម​លេង​ជា​មួយ​ Juventus តាំង​ពី​ឆ្នាំ​២០០៥មក ដោយ​ចូល​លេង​សរុប​បាន​៥៣៥​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣៦​គ្រាប់​។ នៅ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ខ្សែ​ការ​ពារ​នេះ​ធ្លាប់​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​ជា​មួយ​ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ​ ដែល​ជា​ពិសេស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ កីឡាករ​នេះ​បាន​ឈ្នះ​ពាន​ UEFA Euro 2020 ជា​មួយ​ក្រុម​អ៊ីតាលី​ផង​ដែរ​។

មេ​ក្រុម​ Juventus រូប​នេះ​ក៏​បាន​សម្ដែង​នូវ​ភាព​រីករាយ​ និង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​កាយ​សម្បទា​របស់​ខ្លួន​នៅ​អាច​ចូល​រួម​ក្នុង​ការ​ប្រកួត​បាន​ និង​ជា​ពិសេស​ទទួល​បាន​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ដែល​គេ​ចង់​នៅ​ជា​មួយ​បែប​នេះ​៕