ទោះ Ronaldo មក Man Utd ក៏ដោយ Supercomputer ទាយថាក្រុមនេះនឹងឈ្នះពាន
តាមការវិភាគតាម Supercomputer របស់អង់គ្លេស បានបញ្ជាក់ថាទោះជាក្រុមបិសាចក្រហម Manchester United យកបាន Cristiano Ronaldo ក៏ពួកគេមិនទាន់អាចឈ្នះពានរង្វាន់ Premier League បានដែរ។

អ្នកគាំទ្រច្រើនគិតថា Man Utd ជាបេក្ខភាពខ្ពស់ហើយដែលអាចឈ្នះពានរង្វាន់ Premier League បាន បន្ទាប់ពីពួកគេអាចនាំយក Ronaldo ត្រលប់មកវិញបាន។ ខណៈដែលក្រុមរបស់លោក Ole ក៏បានបំពេញចន្លោះប្រហោងនៅតំបន់ការពារបន្ថែមទៀតផងដែរ ដោយចុះកុងត្រាយក Varane ពីក្រុម Real Madrid ។ តែបើតាមការវិភាគមួយទៀត បានឱ្យឃើញថា Man Utd មិនមែនជាក្រុមភាគរយច្រើនឈ្នះពាននោះទេ។
ការវិភាគតាមរយៈ Supercomputer បានបង្ហាញឱ្យឃើញពីទម្រង់លេងនៃក្រុមទាំងអស់។ ដោយស្ថិតិបានបង្ហាញថា Manchester City នៅតែអាចឈ្នះពានរង្វាន់បានទៀតនារដូវកាលនេះ។ ខណៈដែលក្រុមលេខ២នឹងបានទៅលើក្រុម Chelsea, លេខ៣ បានទៅលើក្រុម Liverpool ហើយ ក្រុមលេខ៤បានទៅលើក្រុម Manchester United ។
សម្រាប់ក្រុម Man Utd នារដូវកាលនេះ អាចនឹងឈ្នះពានបានដែរ ប៉ុន្តែត្រឹមជាពានរង្វាន់ Cup ណាមួយប៉ុណ្ណោះ៕