ទំនាក់​ទំនង​រវាង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​អ្នកចាត់ការ​បណ្ដោះអាសន្ន​ក្លឹប​ Manchester United លោក​ Ralf Rangnick មាន​ភាព​ល្អក់កករ​នឹង​គ្នា​។ នេះ​បើ​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ Daily Mail។

Cristiano Ronaldo និងលោក​ Ralf Rangnick
Cristiano Ronaldo និងលោក​ Ralf Rangnick

បើ​តាម​ប្រភព​ខាង​លើ​ កំពូល​ខ្សែ​ប្រយុទ្ធ​ Ronaldo មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ Rangnick នោះ​ទេ​ ដោយ​សារ​តែ​ចាប់​តាំង​ពី​លោក​មក​ដឹកនាំ​ Man Utd បន្ទាប់​ពី​លោក​ Ole Solskjaer ស្ថានភាព​ក្រុម​បិសាច​ក្រហម​នេះ​នៅ​តែ​មិន​ល្អ​ប្រសើរ​ដដែល​។

យ៉ាង​ណា​ចំពោះ​លោក​ Rangnick វិញ​ក៏​មិន​ពេញ​ចិត្ត​នឹង​ Ronaldo ផង​ដែរ​ដោយ​ថា​​ទម្រង់​លេង​របស់​កីឡាករ​នេះ​មិន​ដល់​កម្រិត​អ្វី​ដែល​លោក​ចង់​បាន​។

នៅ​ខណៈ​នេះ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​ AS កីឡាករ​មួយ​ចំនួន​របស់​ Man Utd ​មិន​គាំទ្រ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ Rangick នោះ​ទេ​ រី​ឯ​អ្នកវិភាគ​ ក៏​ដូច​ជា​អ្នក​ជំនាញ​បាល់ទាត់​មួយ​ចំនួន​ក៏​បាន​រិះគន់​ការ​ដឹកនាំ​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​រូប​នេះ​ផង​ដែរ​។

ក្នុង​ពេល​នេះ​ Man Utd កំពុង​ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​ទី​៥ នៃ​ការ​ប្រកួត​ PL ដោយ​មាន​ ៤០ពិន្ទុ​ ខណៈ​ Man City ក្លឹប​នាំ​មុខ​មាន​រហូត​ដល់​ ៦៣ពិន្ទុ​៕