photo of Hun Sen Cup
Hun Sen Cup៖ ក្រសួងការពារជាតិ​ 3-1ឈ្នះណាហ្គាវើល

ការប្រកួត រវាងក្រុមក្រសួងការពារជាតិ(ទ័ព) និងក្រុមណាហ្គាវើល បានបញ្ចប់កាលពីម្សិលមិញហើយ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ១២០នាទី ដោយក្រុមក្រសួងការពារជាតិ បានវាយបកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ៣-១ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ ឆ្នាំ២០១៨ ។

photo of Hun Sen Cup
Hun Sen Cup

ខ្សែ​ការពារ​ ញឹម​ សុវណ្ណារ៉ា​ ទាត់​នាំ​មុខ​ឲ្យ​ណាហ្គាវើលដ៍​ តាំង​ពី​នាទី​ទី​០៩​ តែ​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ​ក្រសួងការពារ​ជាតិ​ សុខ​ ហៀង​ បាន​លុប​ចោល​ការ​នាំ​មុខ​នេះ​វិញ​ នៅ​នាទីទី​៣១។​ ចប់​វគ្គ​ទី​១​ ទ័ព​ ១-១​ ណាហ្គា​។

វគ្គ​ទី​២មាន​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​មិន​មានការ​ទាត់​បញ្ចូល​ទី​គ្នា​ទេ​ រុញច្រាន​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​ម៉ោង​បន្ថែម​ ១៥នាទី​២លើក។
មិន​ទាន់​បាន​១នាទី​ស្រួលបួល​ផង​ ស​ ពិសិដ្ឋ​ រកគ្រាប់​នាំ​មុខ​ឲ្យ​ទ័ព​វិញ​ម្ដង​ មុន​ពេល​ ឈិន​ ឈឿន​ ទាត់​គ្រាប់​ទី​៣​ នៅ​នាទី​១១៧។ ចប់​ការ​ប្រកួត​ ណាហ្គា​ ១-៣​ ទ័ព​។
រីឯគូប្រជែងវគ្គផ្ដាច់ព្រ័ត្ររបស់ទ័ព គឺត្រូវចាំអ៊ុតជំនួបរវាងក្រុមប៉ូលិស និងក្រុមអង្គរថាយហ្គឺរ នាថ្ងៃស្អែក បើក្រុមណាឈ្នះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ រួមទាំងណាហ្គាវើលផង នឹងទទួលបានលេខ ៣ស្ទួនតែម្ដង ៕
photo of Hun Sen Cup
Hun Sen Cup៖ ក្រសួងការពារជាតិ​ 3-1ឈ្នះណាហ្គាវើល
photo of Hun Sen Cup
Hun Sen Cup៖ ក្រសួងការពារជាតិ​ 3-1ឈ្នះណាហ្គាវើល