ខ្សែបម្រើ ធារី ចន្ថាប៊ីន ត្រូវបានក្លឹប Terengganu FC សម្រេចបន្តកុងត្រារយះពេលមួយឆ្នាំទៀតឱ្យរូបគេ ដោយរួមរស់ជាមួយក្លឹបនេះរហូតដល់ឆ្នាំ 2019។

ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន

កីឡាករវ័យ 27​ ឆ្នាំរបស់ក្រុមជម្រើសជាតិ កម្ពុជា រូបនេះបានជួយឲ្យក្លឹប Terengganu FC ទទួលបានជើងឯករងនៃពានរង្វាន់ Malaysia Cup រដូវកាល 2018 នេះ ។ ក្រោយពីជួយក្លឹប  Terengganu ទាំងពានរង្វាន់ លីគកំពូលម៉ាឡេស៊ី និង Malaysia Cup រួចមករូបគេក៏បានផុតកុងត្រាជាមួយក្លឹបរបស់ម៉ាឡេស៊ីមួយនេះ រួចបានវិលត្រឡប់មកជួយក្រុមជម្រើសជាតិកម្ពុជាវិញក្នុងការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup 2018។

ហើយកាលពីថ្មីៗនេះគេក៏បាននិយាយថាដែរថាមានក្លឹបធំៗចំនួន 2នៅលីគកំពូលថៃ បានទាក់ទងមករូបគេ ប៉ុន្តែគេបានប្រាប់ថានៅចាំចរចាកិច្ចសន្យាថ្មីជាមួយក្លឹប Terengganu សិន ។ ខណះប៉ុន្មានម៉ោងមុននេះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្សែបម្រើឆ្នើមរបស់កម្ពុជារូបនេះបានឱ្យដឹងថា រូបគេត្រូវបានក្លឹបខ្លាំងរបស់ម៉ាឡេស៊ីមួយនេះសម្រេចផ្ដល់កុងត្រាថ្មីរយះពេលមួយឆ្នាំទៀតឱ្យរូបគេ ដោយមានសុពលភាពរហូតដល់បញ្ចប់រដូវកាល 2019 ឆ្នាំក្រោយ៕

ប្រភព៖ merlplus