ក្រុមបិសាចក្រហម Manchester United  បានចាញ់ជាលើកទីពីរ ក្នុងការប្រកួតក្នុងលីគរបស់ខ្លួន ក្របខ័ណ្ឌ Premier League ខណៈដែររដូវកាលថ្មីនេះបើកលេងទឹមបាន 3ប្រកួតប៉ុណ្នោះ។

កាលពីយប់មិញនេះ Manchester United បានចាញ់ Tottenham Hotspur ក្នុងលទ្ធផល 3ទល់នឹង0 នៅទឹកដីរបស់ Old Trafford ក្នុងប្រកួត​ Premier League នៅសប្ដាហ៍​ទី​3 ។

Man United Vs Spurs
Man United Vs Spurs

3គ្រាប់របស់ Tottenham Hotspur រកបានដោយខ្សែប្រយទ្ធ Harry Kane នាទី50 និង 2គ្រាប់ទៀត គឺជាការរកបានដោយខែ្សបម្រើសញ្ជាតិប្រេស៊ីល Lucas Moura នាទី52 និងនាទី84។

បរាជ័យនេះដែរ បានធើ្វឱ្យកៅអីរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho កាន់តែមានកម្ដៅខ្លាំងទៅៗហើយ ត្បិត 3ប្រកួតដំបូងក្នុង Premier League រូបលោកដឹកនាំក្រុមទទួលបានត្រឹមតែ 3ពិន្ទុប៉ុណ្នោះ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com