នាយកក្លឹប Borussia Dortmund បានផ្ញើរសារមួយយ៉ាងច្បាស់ទៅកាន់ទីក្រុងឡុងដ៍ខាងជើង ទាក់ទងនឹងការផ្លាស់ប្តូរខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ។ ក្រុមរបស់អាល្លឺម៉ង់បានប្រាប់ Arsenal ថាពួកគេនឹងលក់ ប្រសិនបើយល់ស្រប់ជាមួយលក្ខខណ្ឌរបស់ពួក ។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Borussia Dortmund

កីឡាករ Aubameyang បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនមួយជាមួយក្លឹប Arsenal ប៉ុន្តែ Arsenal បានដាក់ការដេញថ្លៃលើកទី 2 របស់ពួកគេ ដែលមានតំលៃ 58 លានអឺរ៉ូខណៈពេលដែលក្លឹប Dortmund កំណត់តំលៃ 70 លានផោន។

លោក Michael Zorc នាយកក្លឹប Dortmund បានប្រាប់ទូរទស្សន៍ Sky Sports ថា “យើងមានតួនាទីរបស់យើង ដូចកាលពីរដូវក្តៅមុននៅពេល Barcelona ព្យាយាមចុះហត្ថលេខាលើរូបគេ ។ យើងមានឆន្ទៈក្នុងការលក់ ប្រសិនបើមានលក្ខណៈវិនិច្ឆ័យជាក់លាក់” ។

Arsenal បានព្យាយាមជាច្រើនដងប៉ុន្តែយើងបានបដិសេធអ្វីៗទាំងអស់ រហូតមកដល់ពេលនេះ។ ប្រសិនបើការទាមទាររបស់យើងបានបំពេញ យើងនឹងធ្វើអោយមានការផ្លាស់ប្តូរ ឬពួកគេមិនបានបំពេញទេនោះ Auba នឹងលេងឱ្យ Dortmund រហូតដល់ចប់រដូវក្តៅនេះ ។