លោក​ Hasan Salihamidzic នាយក​កីឡា​ក្លឹប​ Bayern Munich ត្រូវបាន​សារព័ត៌មាន​ Sky Sports ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​បាន​ធ្វើ​ដំណើរ​ពី​អាល្លឺម៉ង់​ ទៅ​កាន់​កោះ​ Mallorca​ នៃ​ប្រទេស​អេស្ប៉ាញ​ ដែល​ជា​កន្លែង​សម្រាក​កម្សាន្ត​របស់​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ដើម្បី​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​កីឡាករ​នេះ​ឲ្យ​បន្ត​។​

Robert Lewandowski
Robert Lewandowski

បើ​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​គឺ​នៅ​ដដែល​ ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​រូប​នេះ​គឺ​នៅ​តែ​រក្សា​ចំហ​ចង់​ចាកចេញ​ពី​ Bayern ដដែល​។

កន្លង​មក​ Lewandowski ក៏​ធ្លាប់​ប្រកាស​ជា​សាធារណៈ​និយាយ​ទៅ​កាន់​សារព័ត៌មាន​នានា​ផង​ដែរ​ថា​ គេ​ចង់​ចាកចេញ​ពី​ Bayern ដោយ​សុំ​ឲ្យ​ Bayern ជួយ​សម្របសម្រួល​ការ​ចាកចេញ​មួយ​នេះ​។

ចំពោះ​ក្លឹប​ដែល​កីឡាករ​រូប​នេះ​ចង់​ទៅ​បន្ទាប់​គឺ​ជា​ក្លឹប​ Barcelona ។

Lewandowski បាន​ផ្លាស់​មក​លេង​នៅ​ Bayern តាំង​ពីឆ្នាំ​២០១៤មក​ ដោយ​ចូល​រួម​ប្រកួត​សរុប​ ៣៧៥ប្រកួត​ ស៊ុតចូល​៣៤៤គ្រាប់​ និង​នៅ​សល់​កុងត្រា​រយៈពេល​ ១ឆ្នាំ​ទៀត​ជា​មួយ​ក្លឹប​៕