photo of Ivan Gazidis
នាយក​ប្រតិបត្តិ​លោក Ivan Gazidis បាន​លាលែង​ពី​តំណែងនៅក្លឹប Arsenal

​ក្លិបកាំភ្លើងធំ Arsenal បាន​បញ្ជាក់ថា នាយក​ប្រតិបត្តិ​លោក Ivan Gazidis បាន​លាលែង​ពី​តំណែង ដើម្បី​ទទួលយក​តួនាទី​ថ្មី​នៅ​ក្លិប​ AC Milan ។
​ ​
​លោក Raul Sanllehi និង លោក Vinai Venkatesham នឹង​ចូល​កាន់តែ​តំណែង​នៅ​ពហុ​កីឡដ្ឋាន Emirates ។ លោក Gazidis នឹង​ទទួលបាន​ការតំឡើង​ប្រាក់​ឈ្នួល​មួយ​លាន​ផោន​នៅ​ពហុ​កីឡដ្ឋាន San Siro ខណៈ​លោក ទទួលបាន​តួនាទី​ដដែល​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​។​

​លោក Gazidis បាន​ចំណាយពេល​១០​ឆ្នាំ​ធ្វើ​ការងារ​ជាមួយ​ក្លឹប Arsenal ហើយ​ទទួលបាន ការចាប់អារម្មណ៍​ពី​ថ្នាក់ដឹកនាំ​ក្លិប AC Milan ។​

photo of Ivan Gazidis
នាយក​ប្រតិបត្តិ​លោក Ivan Gazidis បាន​លាលែង​ពី​តំណែងនៅក្លឹប Arsenal

​ក្លិប AC Milan ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លឹប​ធំ​បំផុត​នៅ​អឺរ៉ុប​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការកាន់កាប់ ទាំងស្រុង​របស់​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Elliott Management កាលពី​រដូវក្តៅ​។​
​ ​
​ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នៅ​ពហុ​កីឡដ្ឋាន San Siro ខណៈពេល AC Milan ត្រៀម​ប្រជែង​តំណែង​ជើងឯក​ជាមួយ​ក្លិប​យក្ស Juventus៕