លោក​ Hans Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Borussia Dortmund បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​មាន​ការ​រំពឹង​យ៉ាង​មុតមាំ​ ខ្សែ​ប្រយុទ្ធ​ Erling Haaland នឹង​នៅ​បន្ត​លេង​ឲ្យ​ក្លឹប​លោក​នៅ​រដូរកាល​ក្រោយ​ទៀត​។

Hans Joachim Watzke
Hans Joachim Watzke

លោក​ Hans បាន​និយាយ​ថា​៖” ខ្ញុំ​មាន​ការ​រំពឹង​យ៉ាង​មុតមាំ​ Haaland នឹង​នៅ​បន្ត​លេង​ឲ្យ​ក្លឹប​យើង​នៅ​រដូវកាល​ខាង​មុខ​នេះ​ទៀត​។ អញ្ចឹង​ហើយ​ដូច​រាល់​ដង​អញ្ចឹង​ ខ្ញុំ​មិន​ចង់​​បញ្ចេញ​យោបល់​លើ​រឿង​ណា​ផ្សេង​នាំ​តែ​អត់​ប្រយោជន៍​ ក្រៅ​តែ​ពី​រឿង​ហ្នឹង​ទេ​ “។

Hans Joachim Watzke
Hans Joachim Watzke

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haaland បាន​មក​លេង​ឲ្យ​ Dortmund នៅ​ឆ្នាំ​២០២០​ និង​ចប់​កុងត្រា​វិញ​នៅ​ឆ្នាំ​២០២៤​ ខណៈ​នៅ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ទាក់ទង​ចង់​បាន​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ ដែល​មាន​ដូច​ជា​ក្លឹប​ Man City ក្លឹប​ Chelsea ក្លឹប​ Real Madrid និង​ក្លឹប​ Barcelona ជា​ដើម​៕

Erling Haaland
Erling Haaland