Neymar​ and Najila Trindade
នាង Najila Trindade និង​ កីឡាករ Neymar  

នារីម្នាក់ដែលបានចោទប្រកាន់ Neymar ថារំលោភនាងក្នុងសណ្ឋាគារនៅប៉ារីសកាលពីខែឧសភានោះ ឥឡូវនេះត្រូវបានប៉ូលិសក្នុងប្រទេសប្រេស៊ីលចោទពីបទឆបោក​វិញ។

photo of Najila Trindade
នារីដែលចោទប្រកាន់ Neymar ថារំលោភនាង

នាង Najila Trindade និងអតីតប្ដីឈ្មោះ Estivens Alves រងការចោទប្រកាន់ពីបទកុហកប៉ូលិសនិងប៉ុនប៉ងជំរិតទារលុយពីកីឡាករ។

ថ្មីៗនេះ តារាក្លិប Paris St Germain និងជម្រើសជាតិប្រេស៊ីល Neymar ត្រូវបានតុលាការបញ្ជាក់ពីភាពស្អាតស្អំ ដោយគេមិនបានប្រព្រឹត្តខុសឡើយ។

photo of Neymar ​
កីឡាករ Neymar ​

ដោយឡែក មេធាវីរបស់នាង Trindade លោក Cosme Araujo បានបង្ហាញភាពភ្ញាក់ផ្អើលចំពោះការចោទរបស់ប៉ូលិសមកលើកូនក្ដីរបស់លោក ហើយលោកថែមទាំងបានបដិសេធថាកូនក្ដីរបស់លោកមិនបានឃុបឃិតជាមួយ Estivens Alves ដើម្បីជំរិតលុយពី Neymar ឡើយ៕