ខ្សែការពារកណ្តាលសញ្ចាតិអេស្ប៉ាញកីឡាករ Gerard Pique បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអេស្ប៉ាញកាលពីម្សិលមិញនេះ បើទោះបីពីសហសហព័ន្ធ​បាល់ទាត់​ជម្រើសជាតិអេស្ប៉ាញតែងតាំងលោក Luis Enrique ដែរជាអតីតគ្រូបង្វឹកក្រុម Barcelona ជាគ្រូបង្វឹកថ្មីក៏ដោយ។

Gerard Pique
Gerard Pique

កីឡាករវ័យ 31 ឆ្នាំរូបនេះបានបង្ហាញខ្លួនឱ្យជម្រើសជាតិរបស់គាត់បាន 102 ដង់។ គឺលោកធ្លាប់បាននិយាយចូលនិវត្តន៍ម្ដងហើយនៅពេលអេស្ប៉ាញធ្នាក់នៅេវគ្គ 16 ក្រោយថ្វៃជើងម្ចាស់ផ្ទះរុស្សី។ ប៉ុន្តែមិនទាន់ជាផ្លូវការឥឡូវគេនិយាយជាផ្លូវការហើយ។ លោក Enrique បានចូលជាគ្រូបង្វឹកជម្រើសជាតិនេះ ក្រោយចប់កាប្រកួតបាល់ទាត់ពិភពលោកកាលពីខែមុន។ ខណៈដែរលោក Fernando Hierro ជាគ្រូបង្វឹកណ្ដោះអាសន្នដើរចេញពីក្លឹបដោយមិនអាចជួយក្លឹបនេះឡើងវគ្គបន្តបាន ដោយលោកមកជំនួស Julen Lopetegui  ដែរក្លឹបបណ្ដេញចេញមុនប្រកួតបាល់ទាត់ពិភពលោកពីរថ្ងៃ។

Pique បាននិយាយថា៖ «ខ្ញុំបាននិយាយជាមួយគាត់ (Enrique) មួយសប្តាហ៍ឬពីរសប្តាហ៍មកហើយ ខ្ញុំបានប្រាប់គាត់ថាការសម្រេចចិត្តនេះ គឺខ្ញុំបានត្រៀមជាយ៉ូរមកហើយ។ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមនៅក្នុងជោគជ័យទាំងអស់នេះសម្រាប់ប្រទេសនេះ ប៉ុន្តែពេលនេះខ្ញុំចង់ផ្តោតលើ Barca តែប៉ុណ្នោះខ្ញុំនៅមិនយ៉ូរទៀតទេ ព្រោះខ្ញុំជាងចាស់ទៅហើយ»៕

ប្រភពពី៖ Sports Ndtv