នួន បូរី
នួន បូរី និយាយពីចរិតពិត​របស់​ប្រធាន​ក្រុមប៉ូលិស សាយ ពិសិដ្ឋ

ខ្សែប្រយុទ្ធក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ នួន បូរី បង្ហើបថា ប្រធានក្រុម សាយ ពិសិដ្ឋ គឺជា​មិត្តភក្ដិស្និទ្ធស្នាល​មួយរូប ហើយអ្នកទាំងពីរ​បានសេពគប់គ្នាតាំងពី​នៅ​ស្រុកកំណើត​ឯឃុំស្វាយជ្រំ មកម្ល៉េះ។

អតីត​សមាជិក​ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ​ខាងលើអះអាងថា ពិសិដ្ឋ ជា​មនុស្សម្នាក់​ប្រកបដោយ​ភាពជាអ្នកដឹកនាំ​ខ្ពស់ និង មាន​អត្តចរិត​ល្អ​ ហើយតែងតែលើកទឹកចិត្ត​ដល់​រូបគេរហូតមក​។

នួន បូរី រៀបរាប់បែបនេះ ៖ “សិដ្ឋលេងជាមួយខ្ញុំនៅប៉ូលិស​តាំងពីក្របខណ្ឌក១ តែជាមិត្តភក្ដិគ្នា​យូរហើយនៅភូមិជាមួយគ្នា។ គាត់​ជាមនុស្សចិត្តធ្ងន់ គាត់ត្រង់ ហើយចេះការពារ​មិត្តរួមក្រុមណាស់។​ ក្នុងនាមគាត់ជាប្រធានក្រុម គាត់​ដឹកនាំ​ល្អ គាត់ចេះណែនាំកីឡាករ គាត់សម្របសម្រួលក្នុងក្រុមបានល្អ”។ 

នួន បូរី
នួន បូរី និយាយពីចរិតពិត​របស់​ប្រធាន​ក្រុមប៉ូលិស សាយ ពិសិដ្ឋ

បូរី បន្ថែមថា មាន​ក្លិបជាច្រើនបានទាក់ទង​សាយ ពិសិដ្ឋ តែប្រធានក្រុមរូបនេះ​សម្រេចបន្ត​នៅជាមួយប៉ូលិស ខណៈមិត្តស្និទ្ធស្នាលម្នាក់ទៀត គឺ ទិត្យ ឌីណា ទើបផ្លាស់ទៅវិសាខា កាលដើមជុំទី២កន្លងទៅ៕

ប្រភព៖ keiladaily