photo of ក្រុមជម្រើសជាតិកម្ពុជា
ឯកសណ្ឋានហ្វឹកហាត់ថ្មីរបស់ ក្រុមជម្រើសជាតិកម្ពុជា

ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្តើមហ្វឹកហាត់កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។ ក្នុងនោះដែរ សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានបញ្ចេញឯកសណ្ឋានហ្វឹកហាត់ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។

ឯកសណ្ឋានហ្វឹកហាត់ថ្មីត្រូវបានប្រើប្រាស់​តាំងពីថ្ងៃហ្វឹកហាត់ដំបូង ដែលមាន​ពណ៌​ផ្ទៃមេឃរំលេចដោយឡូហ្គោសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា។ ដោយឡែក សម្រាប់ឯកសណ្ឋានប្រកួត​ទំនងនឹងបង្ហាញជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា អំឡុងជំនួបមិត្តភាពអន្តរជាតិរវាងកម្ពុជា និង ម៉ាឡេស៊ី៕

ការហ្វឹកហាត់ក្រោមវត្តមានអ្នកចាត់ការកម្រិតពិភពលោកថ្មីនេះ អាចបើកឲ្យអ្នកគាំទ្រចូលទស្សនា។ ដូច្នេះចង់ឃើញឯកសណ្ឋានហ្វឹកហាត់ថ្មី និងការត្រៀមរបស់ក្រុមជម្រើសជាតិ អ្នកគាំទ្រអាចទៅមើលនៅពហុកីឡដ្ឋានជាតិបានចាប់ពីវេលាម៉ោង៥ល្ងាច។

photo of ក្រុមជម្រើសជាតិកម្ពជា
សកម្មភាពថ្ងៃដំបូងរបស់ក្រុមជម្រើសជាតិកម្ពជា