photo of  Barcelona
Barcelona vs Levante

វេលា​ម៉ោង ០៣:៣០ នាទី​យប់​នេះ​ក្លឹប Barcelona នឹង​បើក​ទ្វារ​កីឡដ្ឋាន Camp Nou ស្វាគមន៍​ក្លឹប Levante នៅ​ជំនួប​ជើង​ទី ២ រក​អ្នក​ឈ្នះ​ឆ្ពោះ​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ សម្រាប់​ម្ចាស់​ផ្ទះ​ចាំ​បាច់​ត្រូវ​រក​ជ័យជម្នះ ជៀសវាង​ចាញ់​ឬ​ស្មើ​នោះ​នឹង​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ​ដូច Atletico Madrid កាល​ពី​យប់មិញ។

 Barcelona
Barcelona

៣ ប្រកួត​កន្លង​ទៅ​ធ្លាប់​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​អំឡុង​ឆ្នាំ ២០១៨ ចូល​ដើម​ឆ្នាំ​ ២០១៩ គឺ Barcelona ឈ្នះ​បាន​មួយ​លើក​កាល​លុត​ម្ចាស់​ផ្ទះ ៥-០ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ប៉ុន្តែ Levante ធ្លាប់​ឈ្នះ​បាន ២ លើក​វិញ​ដោយ​លទ្ធផល ៥-៤ កាល​ពី​ខែ​ឧសភា និង ២-១ កាល​ពី​ថ្ងៃ​ទី ១០ មករា​កន្លង​ទៅ​នេះ។

Levante
Levante

ខាង​ក្រោម​បង្ហាញ​ពី​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ:

Barcelona (4-3-3): Cillessen; Semedo, Murillo, Lenglet, Alba; Vidal, Busquets, Alena; Dembele, Suarez, Messi

Levante (3-5-2): Aitor; Postigo, Chema, Cabaco; Coke, Prcic, Campana, Simon, Rochina; Mayoral, Boateng

បញ្ជាក់ប្រកួតខាងលើនឹងមានការផ្សាយផ្ទាល់ (Live) ចែកចាយយ៉ាងរហ័សក្នុងទំព័រ CamboTrends-Sport ដែលធ្វើការអធិប្បាយដោយផ្ទាល់ពីសំណាក់ Admin ជីងចក់!