ថ្ងៃ​ទី ១១ ខែ មិថុនា ព្រឹត្តិការណ៍ Euro ២០២០ នឹង​ឈាន​ចូល​មក​ដល់​ហើយ។ ប្រទេស​ទាំង​២៤​ក្នុង​តំបន់​អឺរ៉ុប​ត្រូវ​ប្រជែង​គ្នា​រយៈពេល​១​ខែ​ពេញ ដើម្បី​រក​មួយ​ក្រុម​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​នេះ។

Euro ២០២០
Euro ២០២០

មុន​ព្រឹត្តិការណ៍​ពិសេស​នេះ​មក​ដល់ Sabay សូម​បង្ហាញ​ប្រាក់​រង្វាន់​ដែល​ក្រុម​នីមួយ​ត្រូវ​ទទួល​បាន៖

  • ក្រុម​ទាំង​២៤​ដែល​បាន​ឡើង​មក​វគ្គ​ចែក​ពូល​​ត្រូវ​ទទួល​បាន​មួយ​ក្រុម​៩,២៥​លាន​អឺរ៉ូ
  • សម្រាប់​ការ​ប្រកួត​​ក្នុង​ពូល​​ដែល​មួយ​ក្រុម​ៗ​ត្រូវ​លេង​៣​ប្រកួត​នោះ បើ​ឈ្នះ​មួយ​ប្រកួត​ទទួល​បាន​១,​៥​លាន​អឺរ៉ូ តែ​បើ​ស្មើ​បាន​៧៥​ម៉ឺន​អឺរ៉ូ
  • ក្រុម​ដែល​បាន​ឈាន​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹង​ទទួល​បាន​២​លាន​អឺរ៉ូ
  • សម្រាប់ក្រុម​ដែល​បាន​បន្តឈាន​ចូល​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​ទទួល​បាន​៣,២៥​​លាន​អឺរ៉ូបន្ថែម
  • លើស​ពី​នេះ​ក្រុម​ដែល​បាន​ឈាន​ចូល​វគ្គ៤​ក្រុម​ចុងក្រោយ​នឹង​ទទួល​បាន​៥​​លាន​អឺរ៉ូ​បន្ថែម​ទៀត
  • ចំពោះ​ក្រុម​​លេង​បញ្ចប់បាន​ចំណាត់​ថ្នាក់​​​លេខ​២​​ទទួល​បាន​​ប្រាក់​រង្វាន់៧​លាន​អឺរ៉ូ
  • ចុងក្រោយក្រុម​​ទទួល​បាន​ជើង​ឯក​នឹង​ទទួល​បាន​១០​លាន​​អឺរ៉ូ

សង្ខេប​​មក​វិញ ក្រុម​ដែល​យក​​បាន​ជើង​ឯក Euro ២០២០ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ប្រមាណ​៣៤​​លាន​អឺរ៉ូ៕