បងប្អូន Hazard ទាំងពីរអវត្តមានវគ្គជម្រុះ Euro ២០២០ ទាំង ២ប្រកួត

បងប្អូនត្រកូល Hazard ទាំងពីររូបគឺ Eden Hazard កំពុងលេងអោយ Real Madrid និង Thorgan Hazard កំពុងលេងអោយ Dormund ដែលបានរងរបួសភ្លៅ(Eden)និងឆ្អឹងជំនី(Thogan) នឹងត្រូវអវត្តមានក្នុងវគ្គជម្រុះ ទាំងពីរប្រកួតរបស់ក្រុមជម្រើសជាតិ បែលហ្ស៊ិកក្នុងវគ្គជម្រុះយូរ៉ូ ២០២០។ មិនដូចការរំពឹងទុកថានិងអវត្តមានកីឡាករឆ្នើមជាបង Eden Hazard តែម្នាក់នោះទេប៉ុន្តែប្អូនប្រុស Thorgan ក៏អវត្តមាននៅសប្តាហ៍នេះដែរ។

ខ្សែប្រយុទ្ធជើងចាស់ Hazard មិនទាន់បង្ហាញខ្លួនជាផ្លូវការចូលលេងនៅក្របខណ្ឌ La Liga ជាមួយក្រុមអធិរាជសនោះទេ បន្ទាប់ពីផ្លាស់ចេញពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃ ១០០លានផោន នៅមុនការបើករដូវកាលថ្មី La Liga (២០១៩-២០២០)។

Eden Hazard កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបាន គ្រូបង្វឹក Roberto Martinez របស់បែលហ្សិគប្រាប់ថាមិនប្រថុយប្រថានដាក់អោយរូបគេចូលលេងនោះទេ ព្រោះតែរបួសមិនទាន់ជាសះស្បើយ ស្របពេលគ្រូបង្វឹក Real Madrid លោក Zinedine Zidane ផ្តល់យោបល់ដូចគ្នាថា Hazard មិនទាន់អាចចូលលេងបានជាលក្ខណៈអន្តរជាតិក្នុងវគ្គជម្រុះ Euro ២០២០ ជាមួយ សាន់ម៉ារីណូនិងស្កុតឡេនបាននៅឡើយទេ។