ខ្សែប្រយុទ្ធចំណូលថ្មី Erling Braut Haaland របស់ក្រុម Borussia Dortmund បានបង្ហាញទម្រង់លេងល្អបំផុតសម្រាប់ការចូលលេង​លើក​ដំបូង​អោយ​ក្រុម Dormund កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញជាមួយនឹងការស៊ុតបាល់បញ្ចូលទី៣គ្រាប់នៅចន្លោះត្រឹមតែ ២៣ នាទីតង់ទី២​ដើម្​បីវាយ​បក​ផ្តួល​ក្រុមម្ចាស់ផ្ទះAugsburgក្នុងលទ្ធផល៥ទល់និង៣។

photo of Erling Braut Haaland
ខ្សែប្រយុទ្ធ Erling Braut Haaland របស់ Borussia Dortmund

កីឡាករវ័យ ១៩ ឆ្នាំសញ្ជាតិន័រវេរូបនេះបានចូលរួមជាមួយ  Dortmund ក្នុងតម្លៃ ១៧,១ លានផោនកាលពីខែធ្នូបន្ទាប់ពីរកបាន ២៨ គ្រាប់ក្រោយចូល​រួមប្រកួត ២២ លើកសម្រាប់ Red Bull Salzburg នៅលីកកំពូលអូទ្រីសរដូវកាលនេះ។

photo of Erling Haaland
កីឡាករ Erling Haaland

Haaland ដែលចូលលេងក្នុងនាមកីឡាករបម្រុង នៅនាទី ៥៦ ដោយកីឡាករ Dortmund បន្ទាប់ពីក្រុមភ្ញៀវដេញតាមពីក្រោយការនាំមុខរបស់​ម្ចាស់​ផ្ទះAugsburg ក្នុងលទ្ធផល ៣-១ រូបគេបានធ្វើការវាយបក៣គ្រាប់នាំមុខនិងជាគ្រាប់បាល់ជ័យជំនះ មុនពេលខ្សែប្រយុទ្ធស្លាបអង់គ្លេស Jadon Sancho តាមស្មើ ៣ទល់និង៣ ។

Borussia Dortmund Vs Augsburg
Borussia Dortmund Vs Augsburg

បច្ចុប្បន្នBorssia Dortmund ឈរនៅចំណាត់ថ្នាក់លេខ៤មាន៣៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង RB Leipzig ចំនួន៧ពិន្ទុគិតត្រឹម​សប្តាហ៏​ទី១៨​នេះ។