សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឫហៅកាត់ថា FFC  បានបញ្ចេញបញ្ជីកីឡាករទាំង២៤រូប ដែលនឹងត្រៀមប៉ះនឹងក្រុមជម្រើសជាតិទីម័រខាងកើត កាលពីព្រឹកមិញនេះ។

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា មានឈ្មោះ បញ្ជីកីឡាករជម្រើសជាតិត្រៀម ប៉ះ ទីម័រ

អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងបញ្ជីកីឡាករនោះ គឺការវិលត្រលប់មកវិញរបស់ខែ្សប្រយុទ្ធក្រុមបឹងកេតអេហ្វស៊ី កីឡាករ ចាន់ វឌ្ឍនាកា ដែលបានខកខានក្នុងការប្រកួតមិត្ដភាពកន្លងទៅ ពេលកម្ពុជា ចាញ់ម៉ាឡេស៊ី ៣-១ កាលពីខែមុន ដោយសារបញ្ហារបួស។

វឌ្ឍនាកា បានញំញ៉ីដោយរបួសកាលលេងមិត្តភាពឲ្យបឹងកេត ជាមួយក្រុមមកពីលីគទី៤ជប៉ុន។ ក្រោយមកគេបានខកឱកាសចូលលេងឲ្យជម្រើសជាតិកាលចាញ់ម៉ាឡេស៊ី៣-១កន្លងមក។ ទើបតែពេលថ្មីនេះៗ ដែលគេបានធូរស្បើយពីរបួសនិងបានបង្ហាញខ្លួនក្នុងលីគ៣ប្រកួតចុងក្រោយ។

ក្នុងបញ្ជី២៣នាក់កីឡាករបឹងកេត៤រូប ការពារជាតិ៤រូប ណាហ្គាវ៉ើល៤រូប ភ្នំពេញក្រោន៤រូប ព្រះខ័នរាជស្វាយរៀង៤រូប វិសាខា៤រូប និង Terrengannu ១រូប។ បញ្ជីឈ្មោះផ្លូវការណ៍៖

កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលភ្ញៀវ ទីម័រខាងកើត នាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១២ ខែតុលា មុនប៉ះ សិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។