នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ មានលិខិតមួយដែលចុះហត្ថលេខាដោយលោក ម៉ៃ តុលា អគ្គលេខាធិការស្តីទី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អំពីឈ្មោះកីឡាករជម្រើសជាតិសម្រាប់ត្រៀមប៉ះ ម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ។

ចាន់ វឌ្ឍនាកា
បញ្ជីឈ្មោះកីឡាករជម្រើសជាតិត្រៀមប៉ះម៉ាឡេស៊ី គ្មាន ចាន់ វឌ្ឍនាកា

អ្វីដែលគេឃើញមានភាពប្លែកគឺក្រុមអ្នកដឹកនាំថ្មីនេះ កោះហៅយុវជនក្មេងៗជាច្រើនដូចជា ជ័យ ចិត្រា និង លី វ៉ាហេដ ជាដើម។ ប៉ុន្តែទំនងអ្នកគាំទ្រមិនអស់ចិត្តឡើយ ដោយក្នុងបញ្ជីនេះគ្មានឈ្មោះខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ឡើយ។

យ៉ាងណាក៏ដោយ នេះគ្រាន់តែបញ្ជីក្រៅផ្លូវការប៉ុណ្ណោះ ត្បិតសហព័ន្ធពុំទាន់ប្រកាសផ្លូវការនៅឡើយ។

ជម្រើសជាតិ
បញ្ជីឈ្មោះកីឡាករជម្រើសជាតិត្រៀមប៉ះម៉ាឡេស៊ី