photo of ចាន់ វឌ្ឍនាកា
សកម្មភាពហ្វឹកហាត់របស់ ក្រុមជម្រើសជាតិកម្ពុជា

 សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករថ្មី នៃក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ជាផ្លូវការហើយ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្នុងនោះក៏មានកីឡាករ សៀង ចន្ធា យុវជនឆ្នើមវ័យក្មេងមកពីសាលាបាល់ទាត់ជាតិបាទីផងដែរ។

ជាមួយនឹងការបង្ហាញបញ្ជីឈ្មោះកីឡាករត្រៀមប្រកួតពានប្រចាំតំបន់ផ្លូវការ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅក្រុមលោក Keisuke Honda នេះ គឺមានសមាជិកចំនួន ២៥នាក់មកពី ៨ក្លឹប ខណៈគ្រូបង្វឹកលោក Felix បានរក្សាកីឡាករចំនួន ២៤នាក់ ដែលបានប្រមូលផ្ដុំប្រកួតមិត្តភាពជាមួយទីម័រខាងកើត និងសិង្ហបុរី កាលពីពេលថ្មីៗនៅដដែល លើកលែងតែកីឡាករ សៀង ចន្ធា ម្នាក់គត់ ដែលត្រូវបានកោះហៅថ្មី។

គួរបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2018 គ្រោងនឹងចាប់ផ្ដើមប្រកួត ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈប្រកួតបើកឆាកកម្ពុជា ត្រូវជួបម៉ាឡេស៊ី មុនគេនាថ្ងៃទី០៨ ខែវិច្ឆិកា លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាទាំង ២៥នាក់ ត្រៀមពាន AFF Suzuki Cup 2018៖

photo of ក្រុមជម្រើសជាតិកម្ពុជា
បញ្ជីឈ្មោះកីឡាករថ្មី នៃ ក្រុមជម្រើសជាតិកម្ពុជា