លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich បានធ្វើការអត្ថាធិប្បាយខ្លីមួយបន្ទាប់ពីប្រកួតបើកឆាកលើកដំបូងរបស់ក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Barcelona នៅឯកីឡដ្ឋាន Camp Nou ។

Julian Nagelsmann
Julian Nagelsmann

លោក Julian Nagelsmann៖“ ខ្ញុំគិតថាយើងលេងបានល្អណាស់ថ្ងៃនេះគឺជាគន្លឹះ។ យើងការពារបានល្អ។ យើងមានបញ្ហាក្នុងរយៈពេល ៧ ទៅ ៨ នាទីដំបូងយើងលេងរៀងមានភាពភ័យខ្លាចបន្តិចប៉ុន្តែបន្ទាប់មកយើងបានកែសម្រួលមកជាល្អឡើងវិញ”។ 

លោកបន្ថែមថា៖“ ការរក្សា Clean Sheet វាពិតជាល្អមែនទែន ហើយនៅពេលដែលពួកយើងវាយលុកមានគុណភាពនោះនៅក្នុងក្រុមរបស់យើងនឹងមានឱកាសល្អពួកយើងនឹងឈ្នះការប្រកួតនេះ។ ខ្ញុំពិតជារីករាយណាស់ដែលមានទាំង Muller និង Lewandowski នៅក្នុងក្រុមខ្ញុំពិតជារំភើបដែលបានធ្វើការជាមួយកីឡាករឆ្នើមប្រចាំពិភពលោក” ។