មុនពេលដែលខ្សែប្រយុទ្ធ Mason Mount របស់ Chelsea រកបាន Hat-Trick កាលពីម្សិលមិញ គេធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់។

Mason Mount
Mason Mount

ជាការពិតណាស់ កាលពីម្សិលមិញ ក្រុម Chelsea ត្រូវប្រកួតទល់នឹងក្លិប​ Norwich City ក្នុងក្របខណ្ឌ Premier League ហើយ Chelsea បានលត់ក្រុម Norwich យ៉ាងចាស់ដៃក្នុងលទ្ធផល ៧ ទល់នឹង ០ ដោយក្នុងនោះ Mount អាចរកគ្រាប់បាល់បានរហូតដល់ ៣គ្រាប់ម្នាក់ឯង ឬ យើងអាចហៅថា Hat-Trick នេះ។

Mount បាននិយាយថា៖ ខ្ញុំពិបាកក្នុងការរកគ្រាប់ណាស់ ខ្ញុំមានឱកាសនៅមុខទីច្រើនហើយ តែខ្ញុំដូចជាគ្មានសំណាងក្នុងការបញ្ចប់វាសោះ។

ខ្ញុំសង្ឃឹមថា ពេលមានប្រកួតក្រោយៗទៀត ខ្ញុំនឹងគ្រាប់បាល់ឲ្យបានជាដាច់ខាត ហើយប្រសិនជាខ្ញុំទាត់ចូលមួយហើយ ខ្ញុំនឹងតាមទាត់បញ្ចូលទៀតឲ្យដូចទឹកបាក់ទំនប់អ៊ីចឹង៕