មួយគ្រាប់តែតបញ្ចូលទីរបស់ខ្សែការពារ បារាំង មកពីក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Samuel Umtiti នៅនាទីទី51 ក្រោយទទួលបាល់លើកចេញពីជ្រុងរបស់មិត្តរួមក្រុម Antoine Griezmann។ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត ដោយបារាំងឡើងទៅវគ្គផ្តាច់ព្រ័ត្ររង់ចាំការប្រកួតរវាងអង់គ្លេស ប៉ះក្រូអាត ម៉ោង 1យប់ថ្ងៃទី 11កក្កដា ។ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន World Cup 2018 លើកទី21 នេះ នៅថ្ងៃអាទិត្យ ទី15 ខែកក្កដានេះ។

បារាំង ឈ្នះ ប៊ែលហ្ស៊ិក
បារាំង ឈ្នះ ប៊ែលហ្ស៊ិក

Samuel Umtiti គឺជាខ្សែការពារម្នាក់ដែលមិនមានភាពលិចធ្លោរនោះទេ តែគាត់ជាវីរបុរសដោយបានជួយបារាំងឈានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅទីក្រុង Saint Petersburg កាលពីថ្ងៃអង្គារដោយទទួលបានជ័យជម្នះ 1-0 លើជម្រើសជាតិ ប៊ែលហ្ស៊ិក ការឈ្នះរបស់បារាំងនេះបានធ្វើអោយបិសាចក្រហម ប៊ែលហ្ស៊ិក បន្តការមិនដែលឈ្នះពានបាល់ទាត់ពិភពលោក ដែលប្រព្រឹត្តទៅ 4ឆ្នាំម្ដង ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC