ក្លឹបបាល់ទាត់ Everton ទិញបានកីឡាករខ្លាំងៗដល់ទៅ 3នាក់ នៅថៃ្ងចុងក្រោយនៃទីផ្សារដោះដូរកីឡាករកាលពីយប់មិញនេះ។

កីឡាករដែរ Everton ទិញបាន
កីឡាករដែរ Everton ទិញបាន

Everton បានផ្ទេរខ្សែការពារជម្រើសជាតិកូឡុំប៊ី Yerry Mina ពី Barcelona ក្នុងតម្លៃ30.25លានអឺរ៉ូ ព្រមទាំងបានខ្ចីជើងខ្សែបម្រើសញ្ចាតិព័រទុយហ្គាល់កីឡារក Andre Gomes របស់ Barcelona មួយរដូវការផងដែរ។ ជាពិសេសនោះ Everton ក៏បានចុះកិច្ចសន្យាជាមួយខ្សែបម្រើស្លាបសញ្ចាតិប្រេស៊ីល Bernard ដោយគ្មានតម្លៃផ្ទេរផងដែរ បន្ទាប់ពីកិច្ចសន្យា 5ឆ្នាំរបស់គេជាមួយក្លឹបនៅអ៊ុយក្រែន Shakhtar Donetsk ផុតកំណត់នៅដំណាច់រដូវកាលនៅឆ្នាំនេះ។

កីឡាករដែរ Everton ទិញបាន
កីឡាករដែរ Everton ទិញបាន

ការមកដល់របស់ Mina មានន័យថា Everton បានចំណាយប្រាក់អស់ជាង 60 លានផោនក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ បន្ទាប់ពីពួកគេទិញបានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison 35លានផោន ពី Watford ខណៈដែរតម្លៃខ្លួនរបស់គាត់អាចឡើងដល់ 50លានផោនឯណ្នោះ ៕

ប្រភពពី៖ BBC