ក្លឹបបិសាចក្រហម Manchester United បានប្រកាសកាលពីម្សិលមិញអំពីការចុះកិច្ចសន្យា 5ឆ្នាំជាមួយខ្សែការពារស្ដាំវ័យ 19ឆ្នាំ Diogo Dalot ពីក្លឹប FC Porto ក្នុងតម្លៃ ​19លានផោន។

photo of Diogo Dalot
Diogo Dalot of បិសាចក្រហម Man Utd

Dalot ដុះដាលចេញពីថ្នាលយុវជន Porto និងទើបតែឡើងចូលក្រុមធំក្នុងខែកុម្ភៈឆ្នាំ 2018ប៉ុណ្ណោះ ហើយចូលលេងបាន 6លើកមកទល់ដំណាច់រដូវកាល2017-18 នេះ។

យ៉ាង​នេះ​ក្ដី កីឡាករ​ត្រូវ​បាន​រាយការណ៍​ថា​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ពី​លេង​នៅ​ឈុត​យុវជន​ឲ្យ​ក្រុម​ជម្រើស​ជាតិ និង​ក្លឹប Porto។ កីឡាករ​បាន​ជួយ​ព័រទុយហ្គាល់​ឲ្យ​ឈ្នះ UEFA European Under-17 Championship កាល​ពី​ឆ្នាំ 2016។

ការ​ផ្ទេរ​ខ្សែ​ការពារ​ស្លាប Diogo Dalot ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ Man Utd បាន​ប្រកាស​ថា​បាន​យល់​ព្រម​ជាមួយ​ក្លឹប Shakhtar Donetsk ក្នុង​ការ​ទិញ​ខ្សែ​ស្លាប​ប្រេស៊ីល Fred៕

ប្រភពពី៖ Man Utd