photo of បឹងកេត អែហ្វសុី
ក្រុមបាល់ទាត់ បឹងកេត អែហ្វសុី

ក្រុម​ចំណូល​ថ្មី​វិសាខា​​ពិត​ជា​​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មែន​តាម​រយៈ​ស៊ុត​បាល់​នាំ​មុខ​​បឹងកេត​ ប៉ុន្តែ​ក្រុម​ការពារ​​តំណែង​ជើង​ឯក​នេះ​​បាន​ព្យាយាម​វាយ​បក​រហូត​​រក​បាន​គ្រាប់​បាល់​​តាម​ស្មើ​​​ដើម្បី​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​ក្នុង​លីគ​កម្ពុជា​​ឈាន​ដល់​សប្តាហ៍​ទី​១០។

វិសាខា បើកឱកាសនាំមុខមួយគ្រាប់មុន ដោយកីឡាករកូរ៉េខាងជើងរបស់ខ្លួន Choe Myong Ho ក្នុងវគ្គទីមួយ តែក្រោយមកនៅវគ្គទីពីរ ត្រូវ Julius Oiboh តែតចូលទីមួយគ្រាប់ តាមស្មើវិញ បានសម្រេចផ្តាច់២ពិន្ទុពីវិសាខា និងចែកពិន្ទុគ្នា ។

វិសាខា នៅតែជាក្រុមដែលមិនមានក្រុមកំពូលណាយកឈ្នះបានឡើយ គិតត្រឹមជើងទីមួយ នៃលីគកំពូលរដូវកាលនេះ ស្របពេលដែលបឹងកេត នៅតែបន្តកំណត់ត្រាមិនបរាជ័យ ដ៏យូរបស់ខ្លួនបន្តទៀត ពោលគឺ ១០ប្រកួត ឈ្នះ ៧ និង ស្មើ ៣ ។

photo of វិសាខា
ក្រុមបាល់ទាត់ វិសាខា

តាម​រយៈ​លទ្ធផល​ស្មើ​ ១-១ នេះ​បាន​​ធ្វើ​ឲ្យ​បឹងកេត​នៅ​តែ​​បន្ត​កំណត់​ត្រា​មិន​ស្គាល់​បរាជ័យ​ បន្ទាប់​ពី​​១០​ប្រកួត​ ឈ្នះ​៧​ និង​ស្មើ​៣។ ​រដូវ​កាល​នេះ​ឃើញ​ថា បឹងកេត​ឧស្សាហ៍​​​ត្រូវ​បាន​ដៃ​គូ​ស៊ុត​​ចូល​ទី​មុន​ណាស់​​ ប៉ុន្តែ​ព្យាយាម​វាយ​បក​រហូត​តាម​ស្មើ​ និង​រក​បាន​ជ័យជម្នះ​ថែម​ទៀត។ យ៉ាង​ណា ការ​ទទួល​បាន​១​ពិន្ទុ​នេះ​ បឹងកេត​មិន​អាច​រក្សា​តំណែង​កំពូល​តារាង​បាន​ទេ ប្រសិន​បើ​ណាហ្គាវើល​ឈ្នះ​វេស្ទើន​ភ្នំពេញ​ល្ងាច​នេះ​ ដោយ​សារ​ពេល​​នេះ​បឹង​កេត​មាន២៤​ពិន្ទុ ខណៈ​ណាហ្គាវើល​មាន​​២២​ពិន្ទុ៕

ការប្រកួតបានបញ្ចប់ក្រុមទាំងពីរទទួ​ល​បាន​ម្នាក់​មួយ​ពិន្ទុ​។…

Posted by Boeung Ket Football Club on Sunday, 17 June 2018