photo of បឹងកេតអង្គរ
បឹងកេតអង្គររកបានម្ចាស់ភាគហ៊ុនថ្មី

កាលពីដើមរដូវកាលមកម្ចាស់ក្លឹបបឹងកេតអង្គរចាស់បានសម្រេចចិត្តដកខ្លួនដែលធ្វើឲ្យក្លឹបជួបការលំបាកខ្វះថវិកាសម្រាប់ទ្រទ្រង់ក្លឹប បើទោះជាទទួលបានប្រាក់ពីម្ចាស់ឧបត្ថម្ភ១០ម៉ឺនដុល្លារក៏ដោយ។ ប្រការនេះបានធ្វើឲ្យលោក បែ មករា អ្នកចាត់ការក្លឹបដែលទទួលបន្ទុកដោះស្រាយទាំងស្រុងដេកមិនលក់ បក់មិនល្ហើយដោយខ្វាយខ្វល់គ្រប់ពេលវេលាអស់រយៈពេលជាច្រើនខែ។

តែពេលនេះក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី រកបានម្ចាស់ភាគហ៊ុនធំថ្មីជាអ្នកជំនួញគឺលោកស្រី ពុធ ធីតា និងលោក វ៉ាសូណាន់ ដែលបញ្ចេញទុន១.៥លានដុល្លារសម្រាប់ដំណាក់កាលដំបូង ក្នុងការពង្រឹងក្លិបឲ្យកាន់តែខ្លាំង។

លោកស្រី ពុទ្ធ ធីតា និង ស្វាមី ដែលបានចូល​វិនិយោគ​នៅ​ក្លិប​បាល់ទាត់​បឹងកេត អះអាងថា នឹង​ស្វែងរកទីលានដើម្បីសាងសង់កីឡដ្ឋានឲ្យបាន​។ អ្នក​ជំនួញខាងលើបង្ហើបថា កំពុង​ពិចារណាពីទីតាំងទាំង​ក្នុងខេត្ត និង នៅក្រុង សម្រាប់គម្រោងទីលានឲ្យបានមុនគេ។

លោកស្រី ពុទ្ធ ធីតា រៀបរាប់បែបនេះ ៖ “ទីមួយទាក់ទងជាមួយយើងត្រូវមានទីលាន។ ខ្ញុំកំពុងពិចារណាដីចំនួន២ហិកតាដើម្បីយើងបង្កើត។ ទីមួយយើងមើលនៅក្នុងភ្នំពេញ ទី២យើងមើលនៅក្នុងខេត្ត។ យើងកំពុងពិចារណារឿងហ្នឹង យើងនឹងធ្វើមុនគេ”

photo of បឹងកេតអង្គរ
បឹងកេតអង្គររកបានម្ចាស់ភាគហ៊ុនថ្មី

គួរដឹងដែរថា លោកស្រី ពុទ្ធ ធីតា និង ស្វាមី ជាឪពុកម្ដាយបង្កើត​កុមារ Kasidef Vasunan ដែលបានទៅហ្វឹកហាត់​នៅ​ថ្នាលយុវជនក្លិប FC Barcelona កាលខែមីនា​កន្លង​ទៅ។ លោកស្រីបានប្រកាសពីការវិនិយោគនៅក្លិបបឹងកេតនៅថ្ងៃអង្គារ ទី០១ ខែឧសភា នេះ៕