photo of បឹងកេត
បឹងកេត​ ប្រកួត​ស្មើក្រុម​លីគទី៤​ ជប៉ុន ​២-២ ក្នុង​ជំនួប​មិត្ត​ភាព

ទីបំផុតក្រុមបឹងកេតអែហ្វស៊ី មិនអាចសងសឹកឲ្យក្រុមសិស្សប្អូន យុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៩ឆ្នាំបានឡើយ បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញ ៩០នាទីបានត្រឹមស្មើក្រុមជម្រើសលីគទី៤ របស់ជប៉ុន (Japan Football League) ដោយលទ្ធផល ២-២ ខណៈកីឡាករវ័យក្មេង ជា វេសលី គឺជាអ្នកជួយបឹងកេត តាមស្មើក្នុងជំនួបមិត្តភាពដកស្រង់បច្ចេកទេស នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីល្ងាចមិញ។

ជំនួបមិត្តភាពក្រៅផ្លូវការនេះ ក្រុមម្ចាស់ផ្ទះបឹងកេត បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុនក្នុងរយៈពេលត្រឹម ៦នាទី ដោយកីឡាករ Maycon តែត្រូវបានក្រុមភ្ញៀវ Japan Football League សម្រុករកបាន ២គ្រាប់វិញ ហើយរហូតដល់នាទីបន្ថែមចុងតង់ទី២ ទើបកីឡាករ ជា វេសលី រកបានគ្រាប់បាល់ទី២ ឲ្យក្រុមកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា បឹងកេត ដើម្បីតាមស្មើក្រុមកីឡាករចម្រុះ មកពីក្របខណ្ឌលីគទី៤ ជប៉ុននេះតែម្ដង។

photo of បឹងកេត
បឹងកេត​ ប្រកួត​ស្មើក្រុម​លីគទី៤​ ជប៉ុន ​២-២ ក្នុង​ជំនួប​មិត្ត​ភាព

ប៉ុន្ដែយ៉ាងណានេះគ្រាន់តែជាការប្រកួតមិត្ដភាព និងដកស្រង់បច្ចេកទេសប៉ុណ្ណោះ ពិសេសគឺក្រុម Japan Football League ដែលស្នើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងសំខាន់ គឺការអបអរសាទរខួប ២០ឆ្នាំ នៃការបង្កើតក្រុម Japan Football League។ មិនតែប៉ុណ្ណោះ ក៏ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសរវាងក្រុមកម្ពុជា និងជប៉ុនផងដែរ៕

photo of បឹងកេត
បឹងកេត​ ប្រកួត​ស្មើក្រុម​លីគទី៤​ ជប៉ុន ​២-២ ក្នុង​ជំនួប​មិត្ត​ភាព