ក្លិបជើងឯកលីគកំពូលកម្ពុជា៣សម័យ បឹងកេតអែហ្វស៊ី បានប្រកាសជាផ្លូវការថាខ្លួននាំយកខ្សែប្រយុទ្ធឆ្នើម ម៉ាត់ ណូរុន ពីក្លិបអគ្គិសនីកម្ពុជានិងឲ្យពាក់អាវលេខ១០ជំនួស Maycon ដែលបានចាកចេញទៅក្លិបនៅលីគកំពូលមីយ៉ាន់ម៉ា។

ម៉ាត់ ណូរុន
បឹងកេត ចុះកិច្ចសន្យាផ្ទេរ ម៉ាត់ ណូរុន ពីអគ្គិសនីកម្ពុជា ជំនួស Maycon

នេះជាការនាំយកដ៏ភ្ញាក់ផ្អើលមួយ ត្បិតកន្លងមកមានក្លិបជាច្រើនចង់បានអតីតយុវជនក្រោនរូបនេះ ប៉ុន្តែចុងក្រោយគេបានមកចូលរួមជាមួយក្រុមលោក ហៅ សុជាតិ។ ដូច្នេះ ណូរុន បានក្លាយជាសមាជិកទី៤បន្ទាប់ពី សឿត ណាវ៉ា , ហ៊ុល គឹមហ៊ុយ និង ទេស សម្បត្តិ ដែលបានផ្ទេរផ្លូវការមកពីសាលាបាល់ទាត់ជាតិ។

ណុរុន ជោគជ័យខ្លាំងបំផុតនៅអគ្គិសនីកម្ពុជា ពេលដែលគេទាត់បាល់តាមស្មើឲ្យក្រុមចាស់ ស្មើក្រុមថ្មី ២-២ ចុងម៉ោង និងបន្តស៊ុតពេណាល់ទី១១ម៉ែត្រឲ្យអគ្គិសនីទទួលបានលេខ៣ពានសម្តេចហ៊ុនសែនឆ្នាំ២០១៧។

#NEWSTRIKERSIGNING

ថ្ងៃ​នេះ​ក្លិប​មាន​កិត្តិយស​សូម​បង្ហាញ​​​ជូន​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​យើង​គឺ ម៉ាត់ នូរុណ សូមស្វាគមន៍ នូរុណ ​មក​កាន់​ក្លិប​បឹង​កេត ។🔵🔵We are delighted to announce our new striker MAT NORON. Welcome NORON to Boeung Ket. 📄📄🖊

Posted by Boeung Ket Football Club on Wednesday, 5 December 2018