photo of បឹងកេត អែហ្វស៊ី
បឹងកេត អែហ្វស៊ី

ក្រុមបឹងកេតកម្ពុជា នឹងត្រូវ​ប្រគួតជាមួយ ក្រុម Shan Unitedរបស់មី​យ៉ាន់​ម៉ា ដែលជា​ក្រុម​ជើងឯក Myanmar National League នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការប្រកួត​ពូ​ល F នៃ​ពានរង្វាន់ AFC Cup ឆ្នាំ​២០១៨ ។

ក្នុងការប្រកួត​បើកឆាក​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ កន្លងមក ក្រុម​ទាំងពីរ​សុទ្ធតែ​រង​នូវ​ការខកចិត្ត​រៀងៗ​ខ្លួន ដោយ Shan United បាន​ចាញ់ Home United របស់​សិង្ហ​បុរី ១-០ នៅ​ទឹកដី​ខ្លួនឯង​ក្នុង​ក្រុង​យ៉ាំង​ហ្គោ​ន ខណៈ បឹងកេត បាន​រងគ្រោះ​យ៉ាង​ធំ ដោយសារ​ម្ចាស់ផ្ទះ Ceres Negros ៩-០ នៅ​ក្រុង Bacolod ប្រទេស​ហ្វីលីពីន​។​
​នេះជាលើកទី១ដែល បឹងកេត និង Shan United ប៉ះគ្នា ពីព្រោះមិន​ដែលមាន​ប្រវត្តិ​ជួបគ្នាពីមុន​ឡើយ ​។ រីឯ​ការប្រកួត​១​គូ​ទៀត​នៅក្នុង​ពូ​ល F Home United បើក​កីឡដ្ឋាន Jalan Besar ទទួលភ្ញៀវ Ceres Negros៕