បឹងកេត ទទួលបរាជ័យលើក្រុម Sana Khanh Hoa FC ដោយលទ្ធផល ៥-១ កាលពីយប់មិញ

ក្រុមបឹងកេត តំណាងកម្ពុជាបានរបូតឱកាសឡើងវគ្គបន្ត ពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៧ បន្ទាប់ពីត្រូវក្រុមវៀតណាម Sanna Khánh Hòa BVN FC បំបាក់ដោយលទ្ធផល ៥-១ ក្នុងជើងទី២ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ។
ការប្រកួតដ៏គួរអោយជក់ចិត្តកាលពីយប់មិញ ក្រុមភ្ញៀវមានឱកាសនាំមុខ២គ្រាប់នៅ២០នាទីដំបូង ប៉ុន្តែត្រូវសុខសុវណ្ណតាមបាន១គ្រាប់វិញ។ បន្ទាប់មក Maycon មានឱកាសទាត់ពេណាល់ទីតាមស្មើដែរ ប៉ុន្តែត្រូវអ្នកចាំទីវៀតណាមជួយសង្គ្រោះបាន។ ក្រោយមក សម្ពាធធ្ងន់ក៏បន្តធ្លាក់មកក្រុមម្ចាស់ផ្ទះ ដោយខ្សែការពារ ស៊ុន សុវណ្ណរឹទ្ធី ត្រូវទទួលបានកាតលឿង២ដង ( ស្មើក្រហម ) បណ្តេញចេញពីទីលានតែម្តង។ ជាមួយគ្នានេះ ស៊ូ យ៉ាទី Gbenga វឌ្ឍនាកា សុទ្ធតែត្រូវប្តូរចញនៅវគ្គទី២។ សល់សមាជិកត្រឹម១០នាក់ បឹងកេត បន្តប្រយុទ្ធរកគ្រាប់ ប៉ុន្តែបែរជាត្រូវ Sanna Khánh Hòa BVN FC បន្ថែម៣គ្រាប់ទៀត។ ចប់ការប្រកួត បឹងកេតអែហ្វស៊ី ចាញ់ Sanna Khánh Hòa BVN FC ៥-១។ សរុបលទ្ធផលទាំងពីរជើង ៩-៥
បរាជ័យនេះ បានធ្វើអោយក្រុមជើងឯកលីគកំពូលកម្ពុជា២០១៦ ហាលអាវត្រឹមជុំដំបូង ប៉ុន្តែទទួលបានប្រាក់លើកទឹកចិត្ត១ម៉ឺនដុល្លារ ពី Toyota ។ ចំណែកក្រុមវៀតណាម នឹងឡើងទៅប៉ះក្រុមជើងឯកលីគកំពូលឡាវ នាថ្ងៃទី១៧ ខែធ្នូខាងមុខ។

ប្រភព៖ foxsportsasia