photo of ណាហ្គាវើល
ក្រុម ណាហ្គាវើល

ក្រុមបឹងកេត និងណាហ្គាវើល សុទ្ធតែបានយកឈ្នះលើគូប្រកួត ៥-១ ដូចគ្នា ក្នុងការប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ កាលពីថ្ងៃពុធ ម្សិលមិញ។

ក្រុមបឹងកេត បានយកឈ្នះក្រុមវេស្ទើន ៥-១ នៅកីឡដ្ឋានវេស្ទើន ដែលជាទឹកដីរបស់ក្រុមវេស្ទើន តែម្តង ហើយជាមួយលទ្ធផលនេះ វាក៏ជាពេលដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូង សម្រាប់ការវិលមកជួយបឹងកេត ជាថ្មីផងដែរ ហើយ កែ វណ្ណៈ និង ជា វេស្លី ក៏រកបានម្នាក់១គ្រាប់តែ ប៉ុន្តែរឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺកីឡាករចំណូលថ្មី ម៉ុន វ៉ាន់ដា អាចរកបាន២គ្រាប់តែម្នាក់ឯង សម្រាប់ការចូលរួមលេងឲ្យបឹងកេត ជាលើកដំបូង។

ចំណែកក្រុមណាហ្គាវើល បានយកឈ្នះក្រុមខេត្តកំពត ៥-១ ផងដែរ ប៉ុន្តែលោក មាស ចាន់ណា ដែលជាគ្រូបង្វឹក មិនសូវពេញចិត្តចំពោះការយកឈ្នះក្រុមខេត្តកំពត ត្រឹម ៥-១ នៅកីឡដ្ឋានស្តាតចាស់ កាលពីម្សិលមិញនោះទេ ដោយសារលោកបានមើលឃើញថា ទម្រង់លេងកូនក្រុមរបស់លោកលេងមិនសូវបានល្អ៕

photo of បឹងកេត
ក្រុម បឹងកេត