Metfone Cambodian Legue
លីគកំពូលកម្ពុជា

ការប្រកួត៣គូ កាលពីម្សិលមិញ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុចា បានបញ្ចប់ទៅជាមួយនឹងលទ្ធផល ក្រុមបឹងកេត ឈ្នះ សូលទីឡូអង្គរ ២-១ រីឯ វិសាខា សងសឹក អាស៊ីអឺរ៉ុប បានសម្រេច ៤-២ ស្របពេលដែល ព្រះខ័នរាជស្វាយរៀង នៅតែមិនអាចយកឈ្នះអង្គរថាយហ្គឺរបាន ដោយស្មើគ្នា ១-១ ។

លទ្ធផលនេះ បានធ្វើឲ្យ បឹងកេត និង វិសាខា បន្តកំណត់ត្រាដូចគ្នាគឺ ឈ្នះ ៥ប្រកួតចុងក្រោយជាប់ៗគ្នា ប្រដេញពីក្រោយកំណត់ត្រារបស់ក្រសួងការពារជាតិ ដែលកំពុងឈ្នះ៧ប្រកួតជាប់គ្នា ។

មកមើលស្ថិតិតើពួកគេឈ្នះក្រុមណាខ្លះក្នុងការប្រកួតកន្លងមក៖

-បឹងកេត ឈ្នះណាហ្គាវើល ៣-២, អាស៊ីអឺរ៉ុប ៤-០, វេស្ទើនភ្នំពេញ ៥-១, អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០ និងឈ្នះ សូលទីឡូ ២-១ ។

-វិសាខា ឈ្នះ សូលទីឡូ ២-០, អគ្គិសនីកម្ពុជា ៤-០, អង្គរថាយហ្គឺរ ៤-១, ភ្នំពេញក្រោន ៣-១ និងឈ្នះ អាស៊ីអឺរ៉ុប ៤-២ ។

យ៉ាងណាមិញ បឹងកេត នៅមិនទាន់ចាញ់ឡើយ គិតត្រឹម ១៥ប្រកួតកន្លងមកនេះ ដោយឈ្នះ ១២ និង ស្មើ ៣ មាន ៣៩ ពិន្ទុ ឈរកំពូលតារាងពីលើ វិសាខា ដែលមាន ៣៥ពិន្ទុ និងណាហ្គាវើល ៣២ពិន្ទុ (សល់មួយប្រកួត) ។

photo of បឹងកេត
ក្លឹបបាល់ទាត់ បឹងកេត
photo of  វិសាខា
ក្លឹបបាល់ទាត់ វិសាខា

សម្រាប់កាលវិភាគប្រកួតថ្ងៃអាទិត្យ៖

វេស្ទើនភ្នំពេញ ទទួល ក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួល អគ្គិសនីកម្ពុជា ចំណែកគូរវាង ភ្នំពេញក្រោន ទល់នឹង ណាហ្គាវើល ត្រូវលើកថ្ងៃប្រកួត ទៅធ្វើនៅថ្ងៃទី ២៧ សប្តាហ៍ក្រោយវិញ ៕