photo of បឹងកេត អែហ្វស៊ី
ក្លិបបាល់ទាត់ បឹងកេត អែហ្វស៊ី

ក្លិបបាល់ទាត់ បឹងកេត អែហ្វស៊ី សមាជិកក្រុមពានរង្វាន់លីគកំពូលកម្ពុជា បាន​ប្រកាស​ប្រាប់​​អ្នកគាំទ្រ​ថ្មីៗនេះ​ថា ក្លិប​មួយ​ត្រៀមរៀប​ចំ​កម្មវិធី​សប្បុរសធម៌​មួយ​ដើម្បី​រួមគ្នា​ជួយ​គាំពារ​សុខភាព​កុមារ​កម្ពុជា​នៅ​​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ព្រឹក​ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្អែក​នេះ។

សម្រាប់​ កម្មវិធីនេះ មានឈ្មោះថា «ក្រុមមួយសុខទុក្ខតែមួយ» ។ ចំពោះ​សប្បុរសជន​ ឬ​បណ្ដា​ក្រុម​ហ៊ុន​នានា និងអ្នកគាំទ្រទាំងអស់ដែលមានបំណងចង់ចូលរួមកម្មវិធីជាថវិកាក្ដី ជាសម្ភារក្ដី ​អាច​​ទំនាក់ទំនង​តាមរយៈលេខទូរស័ព្ទ ០៧៨ ៣៣៣៧៤៩ / ០៩៧ ៥៤៨៧៧៧៧ រៀងរាល់ម៉ោងធ្វើការ ។

ក្រុមបឹងកេត បានរៀបចំសកម្មភាពនេះ ឡើងគឺស្របពេលដែលពានរង្វាន់លីគ កំពូលកម្ពុជា បានសម្រាកមួយរយៈដើម្បីឲ្យក្រុមជម្រើសជាតិកម្ពុជា ប្រមូលផ្តុំកីឡាករឆ្នើមៗ ហ្វឹកហាត់ និងត្រៀមប្រកួតមិត្តភាពអន្តរជាតិនៅដើមខែកញ្ញា នេះ ក៏ដូចជាក្រុមនេះ បានអស់ឱកាសប្រជែងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕

កម្មវិធីសប្បុរសធម៌ក្រុមបឹងកេត «ក្រុមមួយសុខទុក្ខតែមួយ» នៅថ្ងៃទី ៥ កញ្ញា ២០១៨ | ១០ រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២…

Boeung Ket Football Club ಅವರಿಂದ ಈ ದಿನದಂದು ಪೋಸ್ಟ್ ಮಾಡಲಾಗಿದೆ ಮಂಗಳವಾರ, ಅಗಸ್ಟ್ 28, 2018